ក្រសួង​បរិស្ថាន​៖​ នេះគឺជាការប្រមូលផ្តុំ នៃហ្វូងអណ្តើកដ៏ធំបំផុត នៅលើភពផែនដី

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​ពុធ​ទី​១៨​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ នេះគឺជាការប្រមូលផ្តុំ នៃហ្វូងអណ្តើកដ៏ធំបំផុត នៅលើភពផែនដី។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ South China Morning Post បានចុះផ្សាយថា​ ក្រុមអ្នកអភិរក្ស បានចាប់យករូបភាព និងពេលវេលាដ៏មិនគួរឱ្យជឿ ខណៈដែលអណ្តើកទន្លេ នៅអាមេរិកខាងត្បូង រាប់ពាន់ក្បាលបានញាស់ចេញ។ រដូវដាក់សំបុក និងភ្ញាស់របស់សត្វអណ្តើក ប្រចាំឆ្នាំមានរយៈពេល ចាប់ពីខែធ្នូ ដល់ខែមករា។

...

សូមជម្រាបថា​ ហ្វូងអណ្តើកទាំងនេះ បានប្រមូលផ្តុំគ្នា នៅតាមព្រំដែននៃប្រទេសប្រេស៊ីល និងបូលីវី។ អណ្តើកទាំងនេះ ដើរតួយ៉ាងសំខាន់ក្នុងបរិស្ថាន។ ពួកគេជួយបំបែកពូជពង្ស និងរួមចំណែកជាខ្សែសង្វាក់អាហារ នៃប្រព័ន្ធអេកូឡូស៊ីទន្លេ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print