ភ្នំពេញ : ជាទម្លាប់ស្ទើររាល់សប្តាហ៍ សម្តេចតេជោ ហ៊ុនសែន តែងយកព្រឹកថ្ងៃអាទិត្យ ចុងសប្តាហ៍ដើម្បីកីឡា វាយកូនគោល ។ ប៉ុន្តែការងារមមាញឹកខ្លាំង សម្តេចតេជោ ក៏ខកខាន ដើម្បីការងារ ការទូត ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ ក៏សម្រាកផងដែរមួយរយៈ។
នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះ លើផេកផ្លូវការ ជាមួយរូបថតជាច្រើនសន្លឹក កំពុងកីឡា ដោយមានប្រសាសន៍ថា, ការងារនៅផ្ទះឆ្លៀតហាត់ប្រាណដោយវាយកូនគោល។
សម្តេចតេជោ មានប្រសាសន៍លើកឡើងថា, កន្លងទៅការងារច្រើនហួសតែទម្ងន់ក៍កើន ដោយទទួលទានច្រើនដូចនេះមានតែហាត់ប្រាណនិងបន្ថយអាហារទើបបន្ថយទម្ងន់មកវិញបានខ្លះ៕
...
ដោយ : សិលា