ទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យលេបត្របាក់ផ្ទះពលរដ្ឋមួយខ្នងឆេះហ្មត់នៅសល់តែជើងសរស

ចែករំលែក៖

ខេត្តកណ្តាល៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ទាំងកណ្តាលអាធ្រាធកាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី៦ មិថុនាឆ្នាំ ២០១៦ នៅចំណុចភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

ប្រភពបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សារ៉ាយ ផល អាយុ៥៧ឆ្នាំ និងប្រពន្ធ ឈ្មោះ យ៉ាន់ រ៉ុម អាយុ៥៩ឆ្នាំ មុខរបរជាកសិករស្នាក់នៅភូមិកើតហេតុខាងលើ។ បើតាមការឲ្យដឹងពីបុរសម្ចាស់ផ្ទះនិយាយថា នៅយប់កើតហេតុរូបគាត់បានដេកនៅក្រោមផ្ទះ ជាមួយចៅម្នាក់ចំណែកប្រពន្ធ គាត់បានទៅកំដរកូនឆ្លងទន្លេនៅឯមន្ទីរពេទ្យបង្អែកស្រុកមុខកំពូលស្រាប់តែនៅវេលាកើតហេតុអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅតែសំណាងល្អមិនឆាបឆេះដល់ផ្ទះអ្នកដ៏ទៃបន្ទាប់ពីអគ្គិភ័យរលត់ដោយឆេះអស់អំណាចម្ចាស់ក៏យកទុយយោបាញ់ពន្លត់តែគួឲ្យស្តាយម្ចាស់មិនបានយកអ្វីទាន់នោះទេ។

នៅក្នុុងឧបទេវហេតុខាងលើនេះម្ចាស់ផ្ទះបានប្រាប់អ្នកយកពត៌មានថា រូគាត់បាត់បង់រួមមានមាសខ្សែកចំនួន៣ជី កន្លះប្រាក់១១លានរៀលសម្ភាររួមមានម៉ាស៊ីនដេ១គ្រឿងទូរទស្សន៍១គ្រឿងនិងទូខោអាវនិងខោអាវថ្មីចាស់ទាំងអស់ក្រៅពីនោះនូវមានឯកសារនិងអត្តសញ្ញាណបណ្ណ័មួយចំនួន។

គួបញ្ជាក់ផងដែថា នៅក្នុងហេតុការណ៍នេះដោយមើលឃើញការលំបាកពីព្រះចៅអធិការវត្តឧត្តម្តសាមគី្គ (ហៅវត្តឈើទាល) បានយកបច្ច័យរួមទាំងសំភារមួយចំនួនដើម្បីជួយដោះទាល់ដល់គ្រួសារងគ្រោះមានកន្ទេលមុងភួយចានឆ្នាំង មីទឹកត្រី ទឹកសុីអីុីវ(ល)។ តែនៅពេនេះគេពុំទាន់ឃើញអាជ្ញាធរបានចុះជួយជនរងគ្រោះនៅឡើយទេ៕

1 (1)

1 (2)

1 (3)

ដោយ៖ ឡូ សំអាត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print