ខេត្តបាត់ដំបង៖ មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ០៤នាក់ រួមនឹងកាំភ្លើងខ្លីមួយដើមព្រមទាំងគ្រឿងញៀនមួយចំនួន ត្រូវបានកម្លាំងនគរបាលស្រុកកំរៀង ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី១៩ ខែមករា ឆ្នាំ២០២៣។
របាយការណ៍ដដែលបន្តថា ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី១៨ ខែមករាម្សិលមិញ នៅចំណុចក្រុមទី០៧ ភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានគរបាលស្រុក ចុះស្រាវជ្រាវបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្ដែង ក្នុងកិច្ចប្រតិបត្តិការនេះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់រួមមាន៖
១-ឈ្មោះ តេន ហួត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
២-ឈ្មោះសុត ធឹមហៅឆក ភេទប្រុ ស អាយុ៣៣ឆ្នាំរស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
៣-ឈ្មោះជា សំបូរហៅអុីវភេទប្រុ សអាយុ៣៥ឆ្នាំ រស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
៤-ឈ្មោះញ៉ាត សំណាងហៅវេវភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
ដោយឡែកវត្ថុតាងចាប់យកបាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន ០៥ថង់(សង្ស័យមានសារធាតុញៀន)។
-ទូរសព្ទ័ដៃ០២គ្រឿងចាស់។
-ប្រាក់រៀលចំនួន៦០០.០០០រៀល(ហុកសិបមុឺន រៀល)
-កាំភ្លើងខ្លីហ្គាស់បាញ់គ្រាប់កង់ ចំនួន០១ដេីមនិងបង់ចំនួន០២
-គ្រាប់កាំភ្លេីងអាកា(AK47)ចំនួន១៣២គ្រាប់
-ម៉ូតូ០១គ្រឿងម៉ាកហុងដាទ្រីមសេរីឆ្នាំ២០១១(បិទតែម២០២២) ពណ៌ខ្មៅលេខម៉ាសុីនND125 I8581605គ្មានស្លាកលេខនិងឧបករណ៍ប្រើប្រាស់និងថង់ច្រករំលែកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នកម្លាំងនគរបាលស្រុក នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕ ដោយ៖សហការី