ការប៉ះទង្គិចគ្នារវាងក្រុមបាតុករនិងប៉ូលិសនៅក្នុងប្រទេសប៉េរូក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបណ្តាលឱ្យមនុស្សយ៉ាងតិច៥៤នាក់ស្លាប់ និងជិត៨០០នាក់រងរបួស។
សារព័ត៌មានCNN បានផ្សាយនៅថ្ងៃទី ១៩ ខែមករាថា ការប៉ះទង្គិចគ្នារវាងប៉ូលិសនឹងបាតុករនៅក្នុងប្រទេសប៉េរូក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥៤ នាក់បានស្លាប់និងជិត ៨០០ នាក់បានរងរបួស។
បាតុកររាប់ពាន់នាក់មកពីទូទាំងប្រទេសបានប្រមូលផ្តុំគ្នានៅរដ្ឋធានី Lima (ប្រទេសប៉េរូ) ដើម្បីទាមទារឱ្យប្រធានាធិបតីថ្មី Dina Boluarte ចុះចេញពីតំណែង និងអំពាវនាវឱ្យមានការបោះឆ្នោតសកលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ក្រុមអ្នកតវ៉ាបានទម្លុះរបងសន្តិសុខ ហើយឆ្ពោះទៅកាន់ទីសមាជជាតិរបស់ប្រទេសប៉េរូ ដោយគប់វត្ថុ និងគប់កងកម្លាំងសន្តិសុខ។ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើបាតុករមួយចំនួនដើម្បីបំបែកហ្វូងមនុស្ស។
កុបកម្មក៏បានកើតឡើងនៅក្នុងទីក្រុង Arequipa (ភាគខាងត្បូងប្រទេសប៉េរូ)។ ក្រុមបាតុករបានស្រែក និងគប់ដុំថ្មដាក់ប៉ូលិសនៅជិតអាកាសយានដ្ឋានក្នុងទីក្រុង ដែលបណ្តាលឱ្យជើងហោះហើរត្រូវផ្អាកនៅថ្ងៃទី១៩ ខែមករា។
ប្រទេសអាមេរិកខាងត្បូងមួយនេះមានភាពចលាចលចាប់តាំងពីអតីតប្រធានាធិបតី Pedro Castillo ត្រូវបានទម្លាក់ពីតំណែង និងត្រូវបានចាប់ខ្លួនក្នុងខែធ្នូ ឆ្នាំ2022 បន្ទាប់ពីបរាជ័យក្នុងការប៉ុនប៉ងរំលាយសភា។ បាតុករទាមទារឱ្យលោក Boluarte លាលែងពីតំណែង បង្កើតរដ្ឋាភិបាលថ្មី ផ្លាស់ប្តូររដ្ឋធម្មនុញ្ញ និងដោះលែងអតីតប្រធានាធិបតី៕ ដោយធីរីណា
រូបថត : plo .vn