រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំគណៈប្រតិភូចុះពិនិត្យ និងវាយតម្លៃផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន១ខ្សែ ប្រវែង ១១ គីឡូម៉ែត្រ និង៩០ម៉ែត្រនៅខេត្តស្វាយរៀងដែលគ្រោងនឹងបញ្ចប់នៅចុងខែមីនា ខាងមុខ 

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទនៅព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២៣បាន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅពិនិត្យ និងវាយតម្លៃផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន១ខ្សែ ប្រវែង ១១ គីឡូម៉ែត្រ និង៩០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅចុងខែមីនា ខាងមុខ ។

ផ្លូវនេះមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ១៨ ត្រង់ចំណុះភូមិអូរដូនអាម ឃុំព្រះពន្លា ទៅដល់ភូមិសំយ៉ោងឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៣។

ការចុះពិនិត្យនេះមានការចូលរួមពីប្រតិភូអមដំណើរ លោកសុខ រស់ អភិបាលរងខេត្តស្វាយរៀងតំណាងលោកអភិបាលខេត្ត,លោកគឹម ធា សមាជិកព្រឹទ្ធសភា លោកសំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងអភិបាលស្រុកកំពង់រោទិ៍ ប្រជាពលរដ្ឋ អាជ្ញាធរដែនដីជាច្រើននាក់ផងដែរ។

លោក បណ្ឌិតសភាចារ្យ បានបន្តថា៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងជាង ១១ គីឡូម៉ែត្រ ពីឃុំព្រះពន្លាទៅឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងសម្រេចបាន ៧០%ហើយ។នៅខេត្តស្វាយរៀង គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ មានចំនួន ៤ខ្សែ ប្រវែងសរុប ៥៧ គីឡូម៉ែត្រ និង២០ ម៉ែត្រ ក្នុងនោះមាន៖ ខ្សែទី១ មានប្រវែង ១១ គីឡូម៉ែត្រ និង០៩២ ម៉ែត្រ ចាប់ពីក្រោលគោ ដល់វត្តស្វាយផ្អែម ស្រុកស្វាយជ្រុំ ។ ខ្សែទី២ មានប្រវែង ៩ គីឡូម៉ែត្រ និង១៦៦ ម៉ែត្រ ចាប់ពីផ្សា ចក ដល់ពងទឹក ស្រុករំដួល ។ ខ្សែទី៣ មានប្រវែង ២៤ គីឡូម៉ែត្រ និង៩៥៩ ម៉ែត្រ ចាប់ពីព្រៃគាល ដល់កំពង់អំពិល ស្រុករំដួល និងខ្សែទី៤ ដែលគ្រោងនឹងបញ្ចប់នៅចុងខែមីនា ខាងមុខនេះ មានប្រវែង ១១ គីឡូម៉ែត្រ និង៩០ ម៉ែត្រ ចាប់ពីឃុំព្រះពន្លា ទៅដល់ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ។

លោកបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានបន្តទៀតថា៖ គម្រោងកែលម្អផ្លូវជនបទជំហានទី ៣ ជាគម្រោងរបស់រាជរដ្ឋាភិបាល គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយធ្វើការកែលម្អផ្លូវក្រាលក្រួសក្រហមនៅជនបទឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ។ គម្រោងនេះមានគោលបំណងធ្វើឲ្យប្រសើរឡើងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តគោលដៅទាំង ១០ ងាយស្រួលទៅកាន់ទីផ្សារ ស្វែងរកការងារធ្វើ ងាយស្រួលក្នុងការទទួលបានសេវាសង្គម និងផ្ដោតការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសង្គម ភាពធននិងអាកាសធាតុ និងធ្វើឲ្យមានប្រសិទ្ធភាពធ្ចើដំណើរគ្រប់រដូវកាលក្នុងតំបន់ដែលមានវិសាលភាពវិស័យកសិកម្មខ្ពស់។

លោក បណ្ឌិតរដ្ឋមន្រ្ដី អ៊ុក រ៉ាប៊ុន បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់តំណាងក្រុមហ៊ុន ដែលបានសាងសង់ផ្លូវនេះមានលក្ខណល្អប្រសើរ និងបានអំពាវនាវសុំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋដែលមានដែលមានលំនៅដ្ឋានតាមដងផ្លូវ ចូលរួមសហការឲ្យបានល្អជាមួយអ្នកទទួលការសាងសង់ ព្រមទាំងបានផ្ដាំផ្ញើដល់មន្រ្ដីបច្ចេកទេសរបស់ក្រុមហ៊ុន ប្រចាំការនៅការដ្ឋានត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមគំនូសប្លង់ និងបទដ្ឋានបច្ចេកទេសដើម្បីធានាបានទាំងគុណភាព និងសោភ័ណភាព។

...

សូមបញ្ជាក់ថា៖ ខេត្តគោលដៅទាំង១០ នៃគម្រោង រួមមានខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង និងខេត្តក្រចេះ នឹងទទួលបានផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងប្រវែងសរុប ៧២៤ គីឡូម៉ែត្រ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣ ។
គម្រោងនេះចាប់ផ្ដើមអនុវត្តពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ ដោយប្រើប្រាស់ថវិកាសរុប ១២០ លាន ដុល្លារអាមេរិក  ក្នុងនោះមានហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអាហរ័ណនិហរ័ណនៃសាធារណរដ្ឋកូរ៉េ  និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print