ទស្សនៈរបស់ប្រជាពលរដ្ឋ : ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន គួរសិក្សាគម្រោងសាងសង់ស្ពានអាកាស Highway bridge តាមផ្លូវជាតិ ដែលមានរថភ្លើងឆ្លងកាត់ !

ចែករំលែក៖

ភ្នំពេញ :  បន្ទាប់ពីកម្ពុជា មានសន្តិភាព ដែលពេញលេញ ទៅដោយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យ មានការរីកចម្រើន ស្ទើរទូទាំងក្របខ័ណ្ឌពេញផ្ទៃប្រទេស តាមរយៈ ការដឹកនាំ ប្រកបដោយ គតិបណ្ឌិត ដ៏ឈ្លាសវៃ របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ ផ្លូវគមនាគមន៍ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ស្ពានអាកាស ស្ពានឆ្លងសមុទ្រ ទន្លេយ៉ាងចំនួន ១៧ និងបន្តគម្រោងសាងសង់ជាច្រើនទៀត នៅរាជធានី-ខេត្ត ។ល។ សមិទ្ធផលទាំងនេះ ជាចំណងដៃជូនប្រជាពលរដ្ឋ រហូតដល់ប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេស បរទេស បានមើលឃើញថា, កម្ពុជាមានការអភិវឌ្ឍន៍ជឿនលឿនបំផុតប្រមាណជិត៣ទស្សវត្សនេះ ។ ក្នុងនោះសូម្បីតែប្រជាពលរដ្ឋ មានការអភិវឌ្ឍន៍ខ្លួនឯង ខណៈរាជរដ្ឋាភិបាលកម្ពុជា បានបណ្តុះនូវធនធានមនុស្ស ដើម្បីមានឱកាសបានចូលរួមបម្រើប្រទេសជាតិ ការពារសន្តិភាព ជាមួយគំនិតច្នៃប្រឌិត ការរិះគន់ស្ថាបនា លើកតម្កល់ផលប្រយោជន៍ជាតិជាធំ (ខ្មែរស្រលាញ់ខ្មែរ) , (ខ្មែរអាចធ្វើបាន) , ហើយកម្ពុជាមានផ្លូវល្បឿនលឿន និងបន្តគម្រោងសាងសង់ បន្ថែមទៀតពី ភ្នំពេញ-ខេត្តសៀមរាប , ភ្នំពេញ-ក្រុងបាវិត ខេត្តស្វាយរៀង ជាមួយដៃគូ សហប្រតិបត្តិការ អន្តរជាតិ។

ទន្ទឹមនឹងការរីកចម្រើន អភិវឌ្ឍន៍នេះ ក៏មានមតិពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ បានបញ្ចេញជាគំនិត សំណូមពរ ដល់រាជរដ្ឋាភិបាល ក៏ដូចជា ដៃគូសហប្រតិបត្តិការ អន្តរជាតិ អាចសិក្សា សាងសង់ស្ពានអាកាស (Highway bridge) នៅតាមផ្លូវជាតិ ដែលមានផ្លូវដែករថភ្លើងឆ្លងកាត់ ដើម្បីការពារសុវត្ថិភាពចរាចរណ៍ លើគ្រប់មធ្យោបាយធ្វើដំណើរ បើកបរ បានល្អហើយ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជាការអភិវឌ្ឍន៍ដ៏ជឿនលឿន សម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋ ។ 

សូមបញ្ជាក់ថា, JICA ( Japan International Cooperation Agency ) ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន មានគម្រោងជាច្រើននៅកម្ពុជា ពិសេសគម្រោងស្ថាបនាឡើងវិញផ្លូវជាតិសំខាន់ៗ នៅកម្ពុជា ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ក្នុងនោះមានមតិពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ បានលើកឡើងថា, តាមបណ្តាផ្លូវជាតិខ្លះ មានផ្លូវដែករថភ្លើងឆ្លងកាត់ ទោះជាមានដាក់ផ្លាកសញ្ញា មានបុគ្គលិកអ្នកចាំលើកទង់ និងថែមទាំងដាក់បារ៉ាស់ បញ្ជាក់ថា, រថភ្លើងឆ្លងកាត់ក៏ដោយ ក៏មិនបានគ្រប់គ្រាន់ នេះជាកត្តាបង្កើតអោយមានករណីគ្រោះចរាចរណ៍ ដូច្នេះបើ JICA ( Japan International Cooperation Agency ) ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន ដែលចំណាយថវិកា រាប់ពាន់លានដុល្លារ លើគម្រោងស្ថាបនាឡើងវិញសាងសង់ផ្លូវជាតិ គួរតែយកគម្រោងមួយនេះសិក្សា ដើម្បីបានសាងសង់ស្ពានអាកាស (Highway bridge) ឆ្លងកាត់កន្លែងដែលមានផ្លូវដែករថភ្លើងឆ្លងកាត់ផ្លូវជាតិ ជាចំណុចល្អមួយ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ បើកបរ មានសុវត្ថិភាព ជាចម្បងផងដែរ។ 

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សង្ឃឹមថា, JICA ( Japan International Cooperation Agency ) ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន អាចប្រឹក្សា ជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីបានសមិទ្ធផលបែបនេះ ដ៏ឆាប់ៗ ខណៈប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍន៍ ដ៏ជឿនលឿនស្ទើរនឹកស្មានមិនដល់ ៕

...

ដោយ : ទស្សនៈប្រជាពលរដ្ឋ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print