លោកស្រី ហ៊ីលឡារីគ្លីនតុន ទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ក្លាយជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។ លោកស្រីគឺជាស្ត្រីទីមួយនៅក្នុងគណបក្សក្លាយជាដំណាងសម្រាប់ការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ។ កាលពី៨ឆាំមុនលោកស្រីធ្លាប់បានចាញ់លោក អូបាម៉ា ប៉ុន្តែពេលនេះគឺមានសម្លេងគ្រប់គ្រាន់សម្រាប់ក្លាយជាបេក្ខភាពប្រធានាធិបរតីពេញលេញសម្រាប់ប្រជេងជាមួយលោក ដូណាល់ ត្រាំ។
ដើម្បីក្លាយជាបេក្ខភាពពេញលេញរបស់គណបក្សប្រជាធិបតេយ្យ លោកស្រីទទួលបាន ២,៣៨៣សម្លេង។ នៅថ្ងៃទី៧ ខែមិថុនា នេះ ការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋត្រូវបានធ្វើឡើងនៅក្នុងរដ្ឋចំនួន៦ ក្នុងនោះមានរដ្ឋកាលីហ្វ័រនីញ្ញ៉ា ដែលលោកស្រីបានចំណាយពេលវេលាយ៉ាងច្រើននៅទីនោះ។ នៅពេលនេះលោកស្រីរង់ចាំតែការសម្រេចពីមហាសន្និបាតបក្សនៅខែកក្កដាខាងមុខ ដើម្បីក្លាយជាបេក្ខភាពពេញលេញ ដើម្បីប្រជេងដំណែងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋដែលមានលោកត្រំាជាបេក្ខភាព។ ជាមួយនឹងជ័យជំនៈខាងលើលោកស្រីគ្លីនតុន អាចនឹងក្លាយជាប្រធានាធិបតីអាមេរិកក្នុងការបោះឆ្នោតនាពេលខាងមុខ។
តាមការស្ទងមតិលោកស្រីមានសម្លេងគាំទ្រច្រើនជាងលោក ដូណាល់ ត្រាំ ដោយសារលោកស្រីមានបទពិសោធច្រើននៅក្នុងការដឹកនាំនាពេលកន្លងមក។ កន្លងមកលោកស្រី គ្លីនតុន ក៏បានថ្កោលទោសលោក ដូណាល់ត្រាំ ថា អាមេរិកនឹងជូបគ្រោះថ្នាក់ប្រសិនបើលោកត្រាំក្លាយជាប្រធានាធិបតីអាមេរិកនោះ។ តាំងពីដើមនិងបច្ចុប្បន្នអាមេរិកបានចាត់ទុកភពផែនដីទាំងមូលគឺជារបស់ខ្លួនតែម្នាក់ឯង ដោយនយោបាយរបស់ប្រទេសជាច្រើនស្ថិតនៅក្រោមអំណាចអាមេរិកទាំងអស់ ហើយមានតែអាមេរិកប៉ុណ្ណោះជាអ្នករក្សាសន្តិសុខពិភពលោក។ ការភ័យខ្លាចបាត់បង់មហាអំណាចពិភពលោករបស់អាមេរិកបានកកើតនៅក្នុងគំនិតរបស់អ្នកប្រាជ្ញអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយនានា។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបារម្ភខ្លាចលោក ដូណាល់ ត្រាំ ក្រោយជាប់ជាប្រធានាធិបតីអាចនឹង «លក់» ពិភពលោកដែលខ្លួនបានធ្វើជាម្ចាស់ច្រើនទសវត្សមកហើយទៅឲ្យចិន។ កាលពីថ្ងៃទី១ ខែមិថុនា សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយហុងកុងដែលផ្សាយថា មហាសេដ្ឋី ដូណាល់ ត្រាំ គឺជាប្រធានាធិបតីអាមេរិក ដែលមានសន្តានចិត្តល្អជាមួយចិន។
ប្រភពព័ត៌មានខាងលើបានបញ្ជាក់ថា ប្រសិនបើលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកនោះវិថីឆ្ពោះទៅរកការគ្រប់គ្រងពិភពលោករបស់ចិនកាន់តែបោះជំហានឆ្ងាយទៅមុខទៀត។ នៅពេលដែលលោក ត្រាំ បានធ្វើជា ប្រធានាធិបតីនោះប្រទេសអ៊ិស្លាមនឹងបែរខ្នងដាក់អាមេរិកមិនត្រឹមតែនៅក្នុងប្រទេសស៊ីរី អុីរ៉ាក់ នោះឡើយគឺប្រទេស ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីក៏ត្រូវបែរខ្នងផងដែរ។ ទាំងនោះហើយបានធ្វើឲ្យចិនទទួលបានផលប្រយោជន៍ជាច្រើន។
តាមសារព័ត៌មានអាមេរិកបានផ្សាយថា នៅពេលដែលលោក ត្រាំ ក្លាយជាប្រធានាធិបតីគឺលោកអាចលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងសមុទ្រ TPP ក៏ដូចជាដកទាហានចេញពីតំបន់អាស៊ី ទាំងនោះហើយដែលធ្វើឲ្យចិនត្រូវដណ្តើមការគ្រប់គ្រងពីអាមេរិកវិញ។ ជាច្រើនជំនាន់ប្រធានាធិបតីអាមេរិកមកគឺមិនដែលមានប្រធានាធិបតីណា ដែលមានទស្សនៈល្អប្រសើរជាមួយចិន ដូចជាលោក ត្រាំ នោះឡើយ។ ដោយអាមេរិកដឹងថា ចិនគឺជាប្រទេសតែមួយគត់ដែលអាចដណ្តើមតំណែងមហាអំណាចពិភពលោកពីអាមេរិកបាន៕
ប្រែសម្រួល៖ ម៉ែវ សាធី