ខេត្តស្ទឹងត្រែង៖ នៅយប់ថ្ងៃទី ២០ខែមករាឆ្នាំ ២០២៣ នៅចំណុចប្រឡាយឫស្សីផ្លូវជាតិលេខ៩ចន្លោះបង្គោលម៉ែត្រលេខ៤៧៣.៤៧៤ស្ថិតនៅភូមិឃុំស្រុកថាឡាបរិ វ៉ាត់ ខេត្តស្ទឹងត្រែងមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តកន្ត្រៃបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៥ នាក់។
អ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កឈ្មោះ ដឿន នី ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅ ភូមិ ញ៉ឺន ឃុំ ស្ដៅ ស្រុកសេសានរបួសធ្ងន់ដោយបើកបរពីទិសកើតទៅលិច។ ក្នុងនោះមានអ្នករួមដំណើរឈ្មោះ រស់ សាយ ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅ ភូមិបាចុង សង្កាត់ ព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែង របួសធ្ងន់។
ចំណែកភាគីអ្នកបើកបរគោយន្តកន្រ្តៃឈ្មោះធី ពឿន ភេទប្រុសអាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិឃុំស្រុកថាឡាបរិវ៉ាត់បើកបរពីទិសលិចទៅកើតរបួសធ្ងន់និងអ្នករួមដំណើរជាមួយគោយន្តកន្ត្រៃមានគ្នា៤នាក់ ៖
១/ ឈ្មោះ ហឿង ចាន់ដែង ភេទ ស្រី អាយុ ៣៦ ឆ្នាំជនជាតិខ្មែរ
(របួសធ្ងន់)
២/ ឈ្មោះ ពឿន មិនា ភេទប្រុស អាយុ ៣ ឆ្នាំ(របួសស្រាល)
៣/ ឈ្មោះ ពឿន រតនៈ ភេទប្រុស អាយុ ១៤ ខែ
(របួសធ្ងន់)
៤/ ឈ្មោះ លីម ផល្លី ភេទស្រី អាយុ ៥៧ ឆ្នាំ (របួសស្រាល)
អ្នកទាំង៤នាក់មាន ទីលំនៅភូមិឃុំស្រុកថាឡាបរិវ៉ាត់។ជនរងគ្រោះទាំងសងខាងសរុប៧នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានអោយដឹងទៀតថា តាមការចុះពិនិត្យនៅ កន្លែងកើតហេតុបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ក្នុងហេតុការណ៍ខាងលើនេះបណ្ដាលមកពីខ្វះការប្រុង ប្រយ័ត្ននិងប្រកាន់ស្ដាំ។
វត្ថុតាងរួមមានម៉ូតូសណ្ដោងរឺម៉កនិងគោយន្តកន្ត្រៃយកមករក្សាទុកបណ្តោះអាសន្ននៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលថាឡាបរិវ៉ាត់ដើម្បីចាត់ការតាមនិតិវិធីរីឯអ្នករងរបួសក្នុងគ្រោះថ្នាក់ខាងលើត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត៕ដោយ៖ សូរិយា