ជនប្រភេទនេះនៅតែមាន ! សមត្ថកិច្ច​ បង្ហាញមុខជនសង្ស័យម្នាក់​ ក្លែងឯកសណ្ឋាន ជាកម្លាំងកងរាជអាវុធហត្ថ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖​ សមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានស្រាវជ្រាវ​រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្លែងឯកសណ្ឋានរបស់ ជាកម្លាំងកងរាជអាវុធហត្ថ​ ដែលដឹកនាំដោយ​ លោក វរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត។
យោងតាមរបាយការណ៍ដែលទទួលបាននៅថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២៣​ បានបញ្ជាក់ថា​, ជនសង្ស័យក្លែងឯកសណ្ឋានរបស់ជាកម្លាំងកងរាជអាវុធហត្ថ​នេះ​ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣​ ដែលមានឈ្មោះ សរ លីហ៊ាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។
ចំពោះវត្ថុតាងដែលបានចាប់យកមាន​ សំបុត្របញ្ជាក់កំណើត ចំនួន ១ច្បាប់,​ អាវកងអាវុធហត្ថត្រេអ៊ីដៃវែង ចំនួន ១,​ ខោអាវកងអាវុធហត្ថប្រយុទ្ធចំនួន ១កំប្លេ,​ ខោអាវុធហត្ថត្រេអ៊ី ចំនួន ១,​ អាវយឺត អ.ហ ដៃវែង ចំនួន ២,​ស្បែកជើងកវែង ចំនួន ១គូរ,​ ស្បែកជើងប៊ូ ចំនួន ១គូ,​ ខ្សែក្រវ៉ាត់ អ.ហ ចំនួន ១,​ ម៉ាស អ.ហ ចំនួន ១,​ ត្រាឈ្មោះ សរ លីហ៊ាង ចំនួន ១,​ ទូរសព្ទ ចំនួន ២គ្រឿង,​ កាបូបដៃពណ៌ខ្មៅ ចំនួន ១,​ ស៊ីមទូរស័ព្ទចំនួន ២ (០៨៨ ៧៧ ៦៦ ៦៩៥,០៩៦២៨១៧៧៨៥),​ កិច្ចសន្យាស្ដីពីការវិនិយោគស្ដារជួល និងអភិវឌ្ឍន៍ចម្ការកៅស៊ូ ឡាបានសៀក ចំនួន ១ច្បាប់។
បច្ចុប្បន្ន​ សមត្ថកិច្ចជំនាញ​បានធ្វើការឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ដើម្បីបញ្ជូនទៅតុលាការ។
សូមបញ្ជាក់ថា, កន្លងទៅមានក្រុមជនសង្ស័យ បន្លំប្រើប្រាស់ឯកសណ្ឋានកម្លាំងកងរាជអាវុធហត្ថ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាញឹកញាប់។ ជាមួយគ្នានេះផងដែរ លោកឧត្ដមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើ៊ផ្ទៃប្រទេស ក៏បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ជូនសាធារណជន រាល់ករណីឃាត់ខ្លួនជនសង្ស័យ និងសូមឱ្យ បងប្អូនដែលមិនមែនជា នាយទាហាន នាយទាហានរង និងពលទាហានកងរាជអាវុធហត្ថ កុំបន្លំប្រើប្រាស់ឯកសណ្ឋាន ទៅប្រព្រឹត្តបទល្មើសផ្សេងៗ ឬបន្លំសាធារណជន សុទ្ធតែជាអំពើល្មើសច្បាប់ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ កិត្តិយសកងកម្លាំងប្រដាប់អាវុធ នៃកម្លាំងកងរាជអាវុធហត្ថ ៕

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print