រថយន្តព្រូសបុកគូទរថយន្តហ៊ីយ៉ាន់ដាយបន្តទៅបុកម៉ូតូបណ្ដាលឲ្យស្ត្រីម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល: រថយន្ត TOYOTA PRIUS មួយគ្រឿងបើកក្នុងល្បឿនលឿន ជ្រុលទៅបុកគូថរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ធ្វើឲ្យរថយន្តហ៊ីយ៉ាន់ដាយបន្តទៅបុកម៉ូតូមួយគ្រឿងដែលឈប់នៅខាងមុខ បណ្ដាលឲ្យស្ត្រីម្នាក់នៅលើម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ ។ ហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី២២ ខែមករាឆ្នាំ ២០២៣ លើបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ ២៥-២៦ ភូមិចំបក់ឃុំសៀមរាបស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា រថយន្តបង្កម៉ាកTOYOTA PRIUS ពាក់ស្លាកលេខ ភ្នំពេញ២AB-៩៦៣៥ បើកបរដោយឈ្មោះ ស្រេង សីហាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិម័រ សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ចំណែករថយន្តមួយគ្រឿងទៀតម៉ាកហ៉ីយ៉ាន់ដាយ ប្រភេទដឹកទំនិញ ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល២B-៣៤៩១ បើកបរដោយឈ្មោះ ថន ប៊ុនថាច ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិអំពៅព្រៃពីរ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ដោយឡែកម៉ូតូជនរងគ្រោះម៉ាកហុងដាឃ្លីគ(CLiCK) ពណ៌ឈាមជ្រូក+ស ពាក់ផ្លាកលេខកណ្ដាល១AG-៧២៦៦ បើកបរដោយឈ្មោះស៊ូ ដារា ភេទប្រុស អាយុ៤៧នៅភូមិអំពៅព្រៃ១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (របួសស្រាល) មានអ្នករួមដំណើរ ១នាក់ត្រូវជាប្រពន្ធឈ្មោះ អុឹម ពិទូ ស្រី អាយុ៤៦ឆ្នាំ (របួសធ្ងន់) ។
ប្រភពដដែលបន្តថា នៅវេលាម៉ោងកើតហេតុ គេបានឃើញរថយន្តម៉ាកtoyota prius បើកបរក្នុងទិសដៅ ពីត្បូងមកជើង (តាកែវ-ភ្នំពេញ) លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកគូទរថយន្ត១គ្រឿង ម៉ាកហ៉ីយ៉ាន់ដាយដែលបើកនៅខាងមុខ រួចរថយន្តហ៊ីយ៉ាន់ដាយបន្តទៅបុកនឹងម៉ូតូ ១គ្រឿងទៀត ម៉ាកហុងដាឃ្លីគ(CLiCK) ដែលឈប់ចតលើចិញ្ចើមផ្លូវ ក្នុងទិសដៅស្របទៅគ្នា ពីត្បូងមកជើង បណ្ដាលឱ្យស្ត្រជាប្រពន្ធរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលជំនាញ បានចុះពិនិត្យវាស់វែង និងដកវត្ថុតាងយានយន្តទាំង៣គ្រឿង យកមករក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន។
តាមការសន្និដ្ឋាន ករណីនេះបង្ករឡើងដោយអ្នកបើកបររថយន្តម៉ាក toyota prius បើកបរមានល្បឿនលឿននៅទីប្រជុំជន និងក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង (០.៧៨៥mg/l) ទើបបណ្ដាលអោយគ្រោះថ្នាក់ដល់អ្នកដទៃ៕ ដោយ៖ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print