រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបំបែកជាបួន​ បណ្ដាលឱ្យមួយគ្រឿងក្រឡាប់ផ្ងារជើងម្ខាង ឯមួយគ្រឿងទៀតជ្រុលទៅបុកបង្គោលស្លាកសញ្ញាបង្ហាញលេខផ្លូវបាក់មួយដើម

ចែករំលែក៖

​      ភ្នំពេញ​ ៖​ រថយន្តហាយឡេនឌ័រមួយគ្រឿងបានបើកបុកជាមួយរថយន្តអាល់
ហ្វាដមួយគ្រឿងនៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឱ្យរថយន្តអាល់ហ្វាដក្រឡាប់ផ្ងារជើងម្ខាង ឯរថយន្តហាយឡេនឌ័រជ្រុលទៅបុកបង្គោលផ្លាកសញ្ញាបង្ហាញលេខផ្លូវបាក់មួយដើម​ បង្កឡេីងកាលពីវេលាម៉ោង២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវលេខ១១៣ កែងនឹងផ្លូវលេខ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២  ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហាយឡេនឌ័រ មួយគ្រឿង​ ពណ៌ស្ករ​ ពាក់ផ្លាកលេខភ្នំពេញ2AH-5827ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៨ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ​ក៏បានជ្រុលទៅបុកជាមួយរថយន្តអាល់ហ្វាដមួយគ្រឿងពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ2AY-4061ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៣ពីត្បូងទៅជើង ចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរថយន្តអាល់ហ្វាដក្រឡាប់ផ្ងារជើងម្ខាងរងការខូតខាត​យ៉ាងដំណំ ចំណែករថយន្តហាយឡេនឌ័រ​ បានជ្រុលចង្កូតទៅបុកស្លាកសញ្ញាបង្ហាញលេខផ្លូវបាក់អស់មួយដើម និងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ​ តែក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះឡេីយ​ ។
​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំធ្វើការដោះស្រាយគ្នាតាមក្រោយ​ ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print