ចូលឆ្នាំចិន-វៀតណាម ក្នុងរយៈពេល៣ថ្ងៃ ភ្ញៀវទេសចរមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋាននានាក្នុងខេត្តរតនគិរី មានចំនួន ៤.២៥៥នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៃពិធីបុណ្យចូលឆ្នាំចិន -វៀតណាមមានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបចំនួន ៤,២៥៥នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមាន១៣០ នាក់ ភ្ញៀវជាតិ ៤.១២៥នាក់ គឺមានការកើនឡើង ៤.៩៨%។នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត រតនគិរីឲ្យដឹងនៅរសៀលថ្ងៃទៅ២៣ ខែមករា ឆ្នាំ ២០២៣។

របាយការណ៍ដដែលបានបញ្ជាក់ថា កត្តាជម្រុញឲ្យមានការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះគឺ ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមកពីតាមបណ្តាខេត្តនានា បានមកកំសាន្តនៅខេត្តរតនគិរី នៅក្នុងឱកាសចូលឆ្នាំចិន-វៀតណាមនេះ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានរៀបចំឲ្យមានកន្លែងសប្បាយច្រើន និងតុបតែងភ្លើងលម្អរក្រុងបានស្អាតផងដែរ។ សម្រាប់សន្តិសុខសណ្ឋាប់ធ្នាប់សមត្ថកិច្ចការពារយ៉ាងយកចិត្តទុកដាក់បំផុត មិនមានបញ្ហាអ្វីកើតឡើង។ រីឯតម្លៃសេវាផ្សេងៗដូចជាសណ្ឋាគារម្ហូបអាហារក៏ពុំមាន ការឡើងថ្លែហួសហេតុដែរ។ ពីព្រោះក្រុមមន្រ្តី ជំនាញបានចុះទៅផ្សព្វផ្សាយណែនំាដល់អាជីវករទាំងអស់ មិនឲ្យដំឡើងថ្លៃជាប្រចាំ។

...

ពិធីបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំនេះប្រជាពលរដ្ឋក្នុងខេត្តក៏ មានការជួបជុំបងប្អូនមិត្តភក្តិជប់លៀងនៅតាមគេហដ្ឋាន ទីកន្លែងកំសាន្ត និង ច្រៀងខារ៉ាអូខេកំសាន្តជាលក្ខណៈគ្រួសារ ផងដែរ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print