មានជនជាតិចិន៧នាក់ទៀតរងការបាញ់សម្លាប់ នៅតំបន់ផ្សេងគ្នាក្នុងរដ្ឋកាលីហ្វ័រញ៉ា

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៧ នាក់ត្រូវបានបាញ់សម្លាប់នៅទីតាំងពីរដាច់ដោយឡែកពីគ្នានៅ San Mateo County រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកនៅរសៀលថ្ងៃទី ២៣ ខែមករា ហើយនេះគឺជាការបាញ់ប្រហារលើកទី ២ ក្នុងរដ្ឋនេះក្នុងរយៈពេលតែ ២ ថ្ងៃប៉ុណ្ណោះ។

មន្ត្រី San Mateo បាននិយាយថា “ជនសង្ស័យត្រូវបានចាប់ខ្លួនជាមួយនឹងអាវុធដែលសង្ស័យ។ មិនមានការគំរាមកំហែងដល់សហគមន៍ទេនៅពេលនេះ” ។
ជនរងគ្រោះនៅក្នុងការបាញ់ប្រហារចុងក្រោយនេះ ត្រូវបានរកឃើញនៅរសៀលថ្ងៃទី២៣ ខែមករា នៅទីក្រុង Half Moon Bay ដែលមានចម្ងាយប្រហែល ៤៨គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង San Francisco។
ប្រធានការិយាល័យតម្រួត San Mateo បាននិយាយថា “ជនរងគ្រោះ ៤ នាក់ត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងទីតាំងដូចគ្នានៅម៉ោង ២និង២០នាទី រសៀលម៉ោងក្នុងស្រុក ខណៈដែលជនរងគ្រោះម្នាក់ទៀតត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Stanford ជាមួយនឹងរបួសដែលគំរាមកំហែងដល់អាយុជីវិត។ ភ្លាមៗបន្ទាប់ពីការរកឃើញនៃឧបទ្ទវហេតុនេះ ជនរងគ្រោះបីនាក់ទៀតត្រូវបានគេប្រទះឃើញស្លាប់នៅកន្លែងកើតហេតុមួយផ្សេងទៀតនៅក្នុងតំបន់។
ជនសង្ស័យឈ្មោះ Zhao Chunli អាយុ៦៧ឆ្នាំ រស់នៅក្នុងតំបន់Half Moon Bay ត្រូវបានចាប់ខ្លួន ក្រោយប៉ូលិសរកឃើញនៅក្នុងរថយន្តចតនៅចំណតរថយន្ត ។ លោកDebbie Duddock សមាជិកគណៈកម្មការទីក្រុង Half Moon Bay បានឲ្យដឹងថា ជនរងគ្រោះទាំងអស់មានដើមកំណើតជនជាតិចិន ៕

រូប​ថត​ :  AP

...

រូប​ថត​ :  KGO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print