លោក ហែម សារិទ្ធ ជំរុញដល់អាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយ គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចដល់ប្រជាពលរដ្ឋពិសេសបញ្ហាលេង ល្បែងស៊ីសងនិងបញ្ហាគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ហែមសារិទ្ធ ប្រធានគណបញ្ជាការឯកភាពស្រុកនិងជាអភិបាលស្រុកស្វាយជ្រំ បានជំរុញដល់អាជ្ញាធរមូលដ្ឋាន មានលោកមេឃុំនិងមេប៉ុស្ត៏ទាំង១៦ឃុំ បន្តចូលរួមផ្សព្វផ្សាយ គោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុចដល់បងប្អូនប្រជាពលរដ្ឋ ពិសេស សមត្ថកិច្ចដែលពាក់ពន្ធ័ត្រូវចុះបង្ក្រាប ល្បែងស៊ីសងនិងផ្សព្វផ្សាយ គ្រោះថ្នាក់ចរាចរណ៏នៅតាមទីសាធារណ:និងទីប្រជុំជននានា
ក៏ដូចជាសមត្ថកិច្ចបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយបានតឹងរឹងបំផុតព្រោះវា ជាឃាដក លាក់មុខ ។

ការជំរុញបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំប្រចាំខែមករាស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលស្រុកស្វាយជ្រំដោយមានការចូលរួមពីសំណាក់លោកលោកស្រីអភិបាលរងស្រុកលោកអធិការនគរបាលស្រុកលោកនាយករដ្ឋបាលស្រុក លោកមេឃុំស្មៀនទាំង១៦ឃុំនិងអាជ្ញាធរដែលពាក់ពន្ធ័ជាច្រើនាក់ផងដែរ។

លោកហែមសារិទ្ធ បន្តថា ដើម្បីធានានូវគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវា រដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកស្វាយជ្រំក៏ដូចជាឃុំទាំង១៦ លោក សូមធ្វើការណែនាំ អំពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលដូចជាការរៀបចំយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកឃុំ សង្កាត់ គឺជាកន្លែងប្រមូលផ្ដុំការផ្តល់សេវារដ្ឋបាលនៅ កន្លែងតែមួយ មានលក្ខណៈងាយស្រួល សាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងប្រកបដោយ ភាពជឿជាក់ខណះយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ត្រូវស្ថិតនៅក្រោមការដឹកនាំរបស់មេឃុំ ចៅសង្កាត់ ដោយមានស្មៀនឃុំ សង្កាត់ជាសេនាធិការ។

លោកអភិបាលស្រុកបន្តថា ការផ្តល់សេវារដ្ឋបាលរបស់យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ត្រូវអនុវត្តតាមជំហានដូចខាងក្រោម
១.ការផ្ដល់ព័ត៏មាននិងទម្រង់បែបបទស្នើសុំសេវា។
ទី២.ការទទួលទម្រង់បែបបទស្នើសុំសេវារដ្ឋបាល និងសំណុំឯកសារភ្ជាប់។
ទី៣ការបង់កម្រៃសេវារដ្ឋបាលនិង
ទី៤.ការពិនិត្យសម្រេចនិងការផ្ដល់លទ្ធផលសម្រេច។

លោកបានបន្ថែមថា ក្នុងករណីប្រជាពលរដ្ឋមានបំណងស្នើសុំសេវារដ្ឋបាលណាមួយដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ បុគ្គលិកទទួលបន្ទុកការងារផ្ដល់ព័ត៌មាននិងទទួល ប្រគល់ឯកសារត្រូវផ្តល់ជូនប្រជាពលរដ្ឋនូវទម្រង់បែបបទស្នើសុំសេវារដ្ឋបាលដើម្បីបំពេញព័ត៌មាន។

លោកក៏បាន ក្រើនរំលឹកដល់បុគ្គលិកទទួលបន្ទុកត្រូវផ្ដល់ព័ត៌មានដែលត្រឹមត្រូវ ច្បាស់លាស់ សាមញ្ញ និងងាយយល់ ប្រកបដោយភាពរួសរាយ ទន់ភ្លន់ និងពាក្យសម្តីសមរម្យនិងមិនត្រូវទារថ្លៃសេវាដែលខុសពីច្បាប់រដ្ឋបាលកំណត់ឡើយ។

...

បន្ទាប់មក លោកហែមសារិទ្ធ អភិបាលស្រុកស្វាយជ្រំក៏បានអញ្ជើញប្រកាសតែងតាំង លោកនាយករងរដ្ឋបាលស្រុកស្វាយជ្រំថ្មីយ៉ាងភាពស្និតស្នាលផងដែរ៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print