លោក ហ៊ុន ម៉ានី ប្រតិកម្មនឹងសម្តីបរិវាទណ្ឌិត សម រង្ស៉ី ដែលប្រមាថលើ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការច្បាប់ ចំពោះការប្រើឯកសណ្ឋានយោធា

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងប្រតិកម្ម និងមិនអាចទទួលយក បាននោះឡើយ ចំពោះសម្តីបុគ្គល សុគន្ធារៈ ឡុង ជាបរិវាទណ្ឌិត សម រង្ស៉ី ចំពោះការប្រើប្រាស់ពាក្យសម្តីប្រមាថយ៉ាងអសុរោះ ប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូ និងកិត្តិយសរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។

សុគន្ធារៈ ឡុង អតីតព្រះសង្ឃខ្មែរ ដែលត្រូវបានគេធានាទៅនៅអាមេរិកនោះ បាននិងកំពុងក្លាយទៅជាបរិវារបស់ក្រុមប្រឆាំង និងជាក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយជនក្បត់ជាតិតជំនាន់ សម រង្ស៉ី។ ជននេះ បានកំពុងធ្វើសកម្មភាពវាយប្រហារលើថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលយ៉ាងខ្លាំងក្លា ដើម្បីបំពេញចិត្តក្រុមឧទ្ទាមក្រៅប្រទេស។

នៅពេលថ្មីៗនេះ ក្រុមជនឧទ្ទាមក្រៅច្បាប់រូបនេះ បានប្រើឯកសណ្ឋានកងយោធពលខេមរភូមិន្ទ ហើយប្រើប្រាស់ពាក្យសម្តីអសុរោះ និងគ្មានអសីលធម៌វាយប្រហារទៅលើលោកបណ្ឌិត ហ៊ុន ម៉ាណែត។

នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ លោក ហ៊ុន ម៉ានី ជាអ្នកតំណាងរាស្ត្រវ័យក្មេងនៅក្មេងនៅកម្ពុជា និងជាប្អូនប្រុសបង្កើតរបស់ លោក ហ៊ុន ម៉ាណែត បានប្រតិកម្មជាខ្លាំងទៅនឹងសម្តីនោះ។

លោក ហ៊ុន ម៉ានី បានសរសេរតាមទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ «នេះជាការប្រមាថ ដែលមិនអាចទទួលយកបាន។ ក្នុងនាមជាប្អូន ពាក្យសំដីដ៏ព្រហើន គ្មានមូលដ្ឋាន និងអសុរសនេះ បានប៉ះពាល់មកដល់អារម្មណ៍ និងមនោសញ្ចេតនាខ្ញុំផ្ទាល់ ដែលជាសមាជិកគ្រួសារតែមួយ»។

ជាមួយប្រតិកម្មនេះ លោក ហ៊ុន ម៉ានី បានអំពាវនាវឱ្យសមត្ថកិច្ច ចាត់វិធានការច្បាប់លើជនខិលខូចម្នាក់នេះ ដែលហ៊ានយកឯកសណ្ឋានយោធា មកពាក់ដោយខុសច្បាប់ និងប្រើប្រាស់ពាក្យពេចន៍គ្មានមូលដ្ឋាន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើកិត្តិយសបុគ្គលផង និងកិត្តិយសនៃស្ថាប័នជាតិ។

បុគ្គល សុគន្ធារៈ ឡុង នេះ បើទោះបីជាមនុស្សធ្លាប់បួសរៀន តែគ្មានតម្លៃផ្នែកសីលធម៌នោះឡើយ។ ព្រោះចង់បានសមានចិត្តពីក្រុមប្រឆាំងក្រៅប្រទេសដឹកនាំដោយទណ្ឌិត សម រង្ស៉ី គេបានប្រកាសកាត់កាលម្តាយ និងសាច់ញាតិរបស់ខ្លួន ដែលគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

សម្តីគ្មានសីលធម៌របស់បរិវាក្រុមឧទ្ទាម សុគន្ធារៈ ឡុង ក៏បានធ្វើឱ្យមានប្រតិកម្មជាច្រើនពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងចង់ឃើញប្រព័ន្ធច្បាប់ចាត់វិធានការច្បាប់ចំពោះជននេះ។ 

នាថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបន្តក្លែងបន្លំប្រើប្រាស់ឈ្មោះ និងរូបថតរបស់នាយទាហានជាន់ខ្ពស់កម្ពុជា នៅតាមបណ្តាញសង្គម ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ និងទាយយកប្រយោជន៍ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិ ក៏ដូចជាសាមីខ្លួន។ នេះជាការលើកឡើង របស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ។ 

លោកនាយឧត្តមសេនីយ៍ បានបន្តថា, ដើម្បីចៀសវាងនូវបញ្ហាដូចខាងលើនេះ ខ្ញុំសូមអំពាវនាវដល់នាយទាហានទាំងអស់ មេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន និងត្រូវមានវិធានការឆ្លើយតបប្រសិនបើរកឃើញថាជនខិលខូចដូចខាងលើ បានបន្លំប្រើប្រាស់ឈ្មោះ និងបណ្តាញសង្គមរបស់ខ្លួន ក៏ព្រោះតែកន្លងទៅ ករណីលួចបន្លំបែបនេះក៏បានឈានទៅដល់ការប្តឹងផ្តល់ដោះស្រាយតាមផ្លូវតុលាការ ដែលសាមីខ្លួនមិនបានដឹងផងដែរ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ បានបញ្ជាក់ថា, ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមស្នើដល់អ្នកប្រើប្រាស់បណ្តាញសង្គម ក៏ដូចជាសារព័ត៌មានទាំងអស់ សូមព្យាយាមផ្ទៀងផ្ទាត់ សុំការបកស្រាយបញ្ជាក់ពីសាមីខ្លួន ឬអង្គភាពឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងចែកចាយ និងផ្សព្វផ្សាយនូវសារ ឬរឿងរ៉ាវផ្សេងៗ ដែលពាក់ព័ន្ធនឹងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ដោយសារតែការបន្លំប្រើប្រាស់បណ្តាញសង្គម ឈ្មោះ ឬរូបថតដោយជនខិលខូចនោះ។

សូមអ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ ដែលចូលរួមសហការ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print