រថយន្តក្រុមហ៊ុនតេលានិងរថយន្តព្រូសបេីកបរបញ្ច្រាសទិសដៅចរាចរណ៍កៀរគ្នារងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តដឹកហ្គាសក្រុមហ៊ុនតេលានិងរថយន្តម៉ាកព្រូសបេីកបរបញ្ច្រាសទិសដៅចរាចរណ៍ដូចគ្នាហេីយបានកៀរគ្នាបណ្តាលឱ្យគាបជាប់គ្នារងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល​ ថ្ងៃទី២៤​ ខែមករា​ ឆ្នាំ២០២៣​ នៅចំណុចរង្វង់មូលស្ពានអាកាសមហាវិថិឈ្នះ=ឈ្នះ​ ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

រថយន្តដឹកហ្គាសក្រុមហ៊ុនតេលា​ ពាក់ស្លាកលេខភ្នំពេញ3F-0050 ចំណែករថយន្តព្រូស​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BQ-9498 ។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុរថយន្តទាំងពីរគ្រឿងធ្វេីដំណេីរតាមមហាវិថីឈ្នះ=ឈ្នះ​ ក្នុងទិសដៅពីជេីងទៅត្បូង ពេលមកដល់ចំណុចរវង្វង់មូលក៏បេីកបញ្ច្រាសទិសដៅចរាចរណ៍ទាំង២គ្រឿងដោយរថយន្តក្រុមហ៊ុនតេលាបេីកខាងមុខ​ ។ ភ្លាមនោះរថយន្តក្រុមហ៊ុនតេលាក៏បានបត់ស្តាំហេីយរថយន្តព្រូសបំណងចង់វ៉ាខាងឆ្វេងទៀតនោះក៏ត្រូវរថយន្តក្រុមហ៊ុនតេលាកៀរគាបជាប់រងការខូចខាត តែសំណាងដែរដែលមិនមានមនុស្សរងរបួសនោះទេ។ 

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុបាញ់ថ្នាំឱ្យរថយន្តទាំងពីរគ្រឿងអែបខាងដេីម្បីឱ្យភាគីទាំងសងខាងសម្រួលគ្នា៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print