លោក ឌិត ទីណា​ លើកទឹកចិត្តឱ្យមានការសរសេរអត្ថបទកៅស៊ូថ្មី ដែលមានលក្ខណៈបែបវិទ្យាសាស្ត្រ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណប្រតិភូអមដំណើរ ទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ស្ថិត​នៅឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ម្សិលម្សិញ​ បាន

ក្នុងពិធីទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី បានអញ្ជើញចូលរួមស្ដាប់បទបង្ហាញអំពីការបង្កាត់ពូជកៅស៊ូ ការជ្រើសរើសក្លូន (Clone) និងផលិតកម្មដំណាំកៅស៊ូ ដែលមានលក្ខណៈខុសៗគ្នា។ ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី ក៏បានធ្វើការសាកល្បងចៀរជ័រកៅស៊ូដោយផ្ទាល់ដើម្បីមើលលំហូរជ័រ ហើយបានណែនាំឱ្យធ្វើការសិក្សាពីផលិតកម្ម ដំណើរការដាំដុះកៅស៊ូ ការរំញោចនៃប្រភេទពូជនីមួយៗ ជាពិសេសប្រសិទ្ធភាពនៃដំណាំគម្របដី និងជីនៅចន្លោះដើមកៅស៊ូ។ មួយវិញទៀត ត្រូវពិនិត្យមើលលើលទ្ធផលចៀរជ័រប្រចាំឆ្នាំ តម្លៃទីផ្សារ និងគិតគូរពីកម្លាំងពលកម្មផងដែរ។

ជាកិច្ចបន្ទាប់ លោករដ្ឋមន្ត្រី​ បានចូលពិនិត្យក្នុងមន្ទីរពិសោធន៍ ដើម្បីពិនិត្យមើលការវិភាគជ័រកៅស៊ូជាក់ស្តែង ការពិនិត្យសមត្ថភាពកៅស៊ូ និងការបែងចែកចំណាត់ថ្នាក់កៅស៊ូ ហើយក្នុងនោះដែរ លោករដ្ឋមន្ត្រី​ បានណែនាំឱ្យធ្វើការអភិរក្សចំការកៅស៊ូជប់ ដែលនៅសល់ប្រមាណ៤៧៧ដើមតាំងពីឆ្នាំ១៩២៤ ដោយឱ្យជំនាញធ្វើការរៀបចំ ថែរក្សាទុក និងដាក់ស្លាកលេខសម្គាល់លើដើមកៅស៊ូនីមួយៗ។ ជាមួយគ្នានេះដែរ ត្រូវធ្វើពូជថ្មីសម្រាប់កសិករ ដាំដុះ ហើយត្រូវយកចិត្តដាក់លើការពិសោធន៍ជ័ររាវ ព្រោះមានសារសំខាន់ ដែលធ្វើឱ្យយើងដឹងពីប្រសិទ្ធភាពនៃដើមកៅស៊ូ។ បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រី​ ក៏បានលើកទឹកចិត្តឱ្យមានការសរសេរអត្ថបទកៅស៊ូថ្មី ដែលមានលក្ខណៈបែបវិទ្យាសាស្ត្រ។

...

សូមជម្រាបជូនថា គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីស្ថានភាពមូលដ្ឋាន និងការកាត់បន្ថយថ្លៃដើម តាមរយៈការបង្កើតពូជថ្មីមានទិន្នផលខ្ពស់ ធន់នឹងជំងឺ ការរក្សានូវគុណភាពដី និងកាត់បន្ថយនូវការចំណាយផ្សេងៗក្នុងផលិតកម្ម ដោយវិធីសាស្ត្រ No till planter ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print