ជំងឺមហារីកគ្រាប់ឈាមទាញយកជីវិតកុមារី ក្រខ្សត់ម្នាក់មានអាយុទើប៨ឆ្នាំ

ចែករំលែក៖

កំពង់ឆ្នាំង ៖ កុមារីក្រខ្សត់ម្នាក់បានស្លាប់យ៉ាងអណោចអធម្មបំផុត បន្ទាប់ពីជំងឺមហារីកគ្រាប់ឈាម បានយាយីរាងកាយរយ:ពេល២ ឆ្នាំ ។ បើទោះបីក្រុមគ្រួសារ និង ក្រុមគ្រូពេទ្យព្យាយាមមើលថែនិងព្យាបាលយ៉ាងក៍ដោយ ប៉ុន្តែមិនអាចស្រោចស្រង់ជីវិតរបស់កុមារីរូបនេះបាននោះឡើយ ។

ក្រុមគ្រួសារបានអោយដឹងថា កុមារីនេះ មាន ឈ្មោះ ម៉ុន ពេជ្រលីម៉ី អាយុ៨ឆ្នាំ រៀនថ្នាក់ទី១ ” ញ ” សាលាបឋមសិក្សាគំរូក្រុង ។  កុមារីពេជ្រលីម៉ី មានជំងឺនេះ២ឆ្នាំមកហើយ បើទោះបីក្រុមគ្រួសារស្ថិតក្នុងស្ថានភាពជីវភាពក្រីក្រយ៉ាងណាក៍ដោយ ក៍នៅតែនាំយកកុមារីទៅព្យាបាលផងដែរ ក្នុងរយ:ពេល២ឆ្នាំនៃការព្យាបាលកុមារីមិនបានធូស្បើយឡើយ រហូតមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ កុមារី ម៉ុន ពេជ្រលីណា មានសភាពកាន់តែធ្ងន់ធ្ងរខ្លាំង នឹងបានស្លាប់យ៉ាងអណោចអធម្មបំផុត ។នាពេលនេះ លីម៉ីបានលា អ្នកគ្រូ មិត្តភ័ក្ដិ​ ក្រុមគ្រួសារ ជារៀងរហូតហើយ ។

ពេលនេះបុណ្យសពកុមារី  បានប្រារព្វធ្វើនៅ ស្ពានថ្ម ផ្លូវទៅផ្សារក្រោម ស្ថិតភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print