តំណាងរដ្ឋាភិបាលតាលីបង់បាននិយាយកាលពីថ្ងៃទី ២៥ ខែមករាថា យ៉ាងហោចណាស់មនុស្ស ១៥៧ នាក់បានស្លាប់ក្នុងរដូវរងាដ៏អាក្រក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ប្រទេសអាហ្វហ្គានីស្ថានកំពុងជួបប្រទះនូវរដូវរងាដ៏ត្រជាក់បំផុតជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះដល់ដក ២៨ អង្សារសេនៅដើមខែមករា ដែលទាបជាងមធ្យមភាគទូទាំងប្រទេសសម្រាប់ពេលវេលានៃឆ្នាំនេះ ចន្លោះពី 0 ទៅ 5 អង្សាសេ។
ឥទ្ធិពលនៃអាកាសធាតុត្រជាក់ខ្លាំងគឺកាន់តែធ្ងន់ធ្ងរនៅពេលដែលជំនួយមនុស្សធម៌អន្តរជាតិមានបញ្ហានៅក្នុងប្រទេស។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បាននិយាយថា ខ្លួនបានផ្តល់ជំនួយដូចជា ភួយ ការផ្គត់ផ្គង់កំដៅ និងទីជម្រកដល់ប្រជាជនប្រហែល 565.700 នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីទប់ទល់នឹងរដូវរងា។ ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងទាំងនេះនៅមិនទាន់គ្រប់គ្រាន់ទេ។
លោកShafiullah Rahimi អ្នកនាំពាក្យនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលតាលីបង់បាននិយាយថា សត្វគោប្រហែល 70.000 ក្បាលក៏បានជាប់គាំងរហូតដល់ស្លាប់នៅទូទាំងប្រទេស។
ចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ 2021 ជំនួយមនុស្សធម៌នៅក្នុងប្រទេសនេះបានជួបប្រទះនឹងការលំបាកជាច្រើន បើទោះបីជាស្ថានភាពគ្រោះមហន្តរាយធម្មជាតិមិនឈប់ឈរ និងផលវិបាកធ្ងន់ធ្ងរក៏ដោយ។
យោងតាមរបាយការណ៍របស់ UNOCHA ថ្មីៗនេះ បានឱ្យដឹងថា ប្រជាជនប្រមាណ ២៨.៣ លាននាក់ ឬ 2/3 នៃចំនួនប្រជាជនអាហ្វហ្គានីស្ថាន ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ដើម្បីរស់រានមានជីវិតក្នុងរដូវរងា៕
រូបថត :Getty Images