អាល្លឺម៉ង់៖ ការវាយប្រហារដោយកាំបិតលើរថភ្លើងបណ្តាលឱ្យមនុស្ស ៧នាក់ស្លាប់និងរបួស

ចែករំលែក៖

ករណីវាយប្រហារមួយបានកើតឡើងនៅលើរថភ្លើងដែលតភ្ជាប់ទីក្រុងទាំងពីរនៃទីក្រុង Hamburg និង Kiel នៅពេលដែលអ្នកដំណើរម្នាក់កាន់កាំបិតចាក់មនុស្សនៅលើរថភ្លើងដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏២នាក់ និងរបួស៥នាក់ផ្សេងទៀត។ ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

អ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមប្រចាំប្រទេសអាល្លឺម៉ង់បានដកស្រង់សេចក្តីប្រកាសរបស់ប៉ូលិសនិងរដ្ឋមន្ត្រីមហាផ្ទៃនៃរដ្ឋ Schleswig-Holstein លោកស្រី Sabine Sütterlin-Waack ដែលបាននិយាយថា ការចាក់សម្លាប់នេះបានកើតឡើងនៅម៉ោងប្រហែល ៣ រសៀល ម៉ោងក្នុងស្រុក នៅលើរថភ្លើងតភ្ជាប់ Hamburg និង Kiel ដែលរត់កាត់ទីក្រុង Brokstedt ក្នុងរដ្ឋ Schleswig-Holstein ភាគខាងជើងបំផុត ពេលដែលអ្នកដំណើរម្នាក់កាន់កាំបិតបានចាក់មនុស្សនៅលើរថភ្លើង សម្លាប់មនុស្សយ៉ាងហោចណាស់២នាក់ និងរបួស ៥ នាក់ផ្សេងទៀត។
បច្ចុប្បន្ន មូលហេតុនៃឧបទ្ទវហេតុនេះមិនត្រូវបានគេបញ្ជាក់ឱ្យច្បាស់ាស់នោះទេ ខណៈដែលអ្នកវាយប្រហារត្រូវបានចាប់ខ្លួន ។ ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលដែលរថភ្លើងពី Kiel ទៅ Hamburg រៀប​នឹងមកដល់ស្ថានីយ Brokstedt ។ ឥឡូវនេះ ស្ថានីយនេះត្រូវបានបិទ ដើម្បីបម្រើការស៊ើបអង្កេត និងជួយសង្គ្រោះជនរងគ្រោះ។
ទន្ទឹមនឹងនេះ ទស្សនាវដ្ដី Focus បាននិយាយថា ឃាតកជាបុរសជនជាតិស៊ីរីអាយុចន្លោះពី២០ទៅ ៣០ឆ្នាំ៕ ដោយធីរីណា

...

រូប​ថត​ :AA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print