ភ្នំពេញ : ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានចេញអនុក្រឹត្យស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យ ហ្លួង ម៉ែ សម្រាប់អាណត្តិទី១។
រាជរដ្ឋាភិបាលសម្រេច : ត្រូវបានតែងតាំងក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យ ហ្លួងងម៉ែ សម្រាប់អាណត្តិទីមួយ ដែលមានសមាសភាពដូចខាងក្រោម :
១-លោកវេជ្ជបណ្ឌិត ង៉ូវ កាង តំណាងក្រសួងសុខាភិបាល ប្រធាន
២-លោកស្រី ហាវ ភីរម្យ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
៣-លោកសាស្ត្រាចារ្យ ហេង សុទ្ធី តំណាងឥស្សរជនដែលមានចំណេះដឹង និងបទពិសោធន៍វិទ្យាសាស្រ្តសុខាភិបាល សមាជិក
៤-លោកវេជ្ជបណ្ឌិត ស៊ូ សុីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួង ម៉ែ សមាជិក។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីសុខាភិបាល រដ្ឋមន្ត្រី គ្រប់ក្រសួងនិងប្រធានស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ : សិលា