នគរបាលផែនការងារគ្រឿងញៀនសហការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនមុខសញ្ញាគ្រឿងញៀនម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ នៅថ្ងៃ​ ព្រហស្បតិ៍​ ៥កេីត​ខែ​មាឃឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ វេ លាម៉ោង១០និង១០នាទីនៅចំណុចភូមិកម្មករ សង្កាត់​ស្វាយប៉ោ ក្រុងបា​ត់​​ដំបង ខេត្តបាត់ដំបង អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ ក៏ដូចយោបល់លោកឧត្តមសេ​នី​យ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការ​ងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍ឯក​ សុខ​ និមល​ នាយការិ​យាល័យនគរបាល​ប្រឆាំងគ្រឿង​ស​ហការ​ជាមួយ កម្លាំងជំនាញ នៃអ​ធិ​ការដ្ឋាននគរបាលក្រុងបាត់ដំបង ដែល​មានលោ​កវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ ជាអធិការនគរ​បាលក្រុងបាត់​ដំបង​ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួលេខ ៨១ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២​០២៣ របស់លោកស្រី ហៃ ណៃ​ហេង ចៅក្រមស៊ើបសួរ នៃសា​លាដំបូងខេត្តបាត់ដំបង ឱ្យចាប់​ខ្លួនជនត្រូវចោទបាន ០១នាក់មានឈ្មោះ ទៀង ច័ន្ទស៊ីថា ហៅ អ៊ុក ភេទប្រុ​ស អាយុ៥៥ឆ្នាំ មានទីលំនៅ ភូមិទួលតា​ឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបងជាប់​ចោទពីបទរក្សាទុ​កដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុ​ច ភូមិវត្តរំដួល សង្កាត់​ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ជនត្រូវចោទ បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសា​លា​ដំបូងខេត្តបាត់ដំបងអនុត្តទោសតាម​នីតិវិធី​ ច្បាប់៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print