ខ្សែប្រយុទ្ធ Michail Antonio បាននិយាយថា មានលទ្ធភាពដែលគាត់អាចចាកចេញពី West Ham ក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។
Antonio អាយុ៣២ឆ្នាំដែលបានចូលរួមជាមួយ West Ham ពី Nottingham Forest ក្នុងតម្លៃ៧លានផោនក្នុងឆ្នាំ២០១៥បានបញ្ជាក់ថាគាត់បានទាក់ទងជាមួយក្លឹបផ្សេងទៀត។
ថ្លែង ក្នុង កម្មវិធី The Footballer’s Football Podcast ខ្សែ ប្រយុទ្ធ រូប នេះ បាន និយាយ ថា “និយាយ ដោយ ស្មោះ ត្រង់ ខ្ញុំមិន បាន បដិសេធ អ្វី នោះ ទេ នោះ ជា អ្វី ដែល ខ្ញុំ អាច និយាយ បាន។ គ្មានអ្វីត្រូវបានច្រានចោលទេ មានការពិភាក្សា ដូច្នេះអ្វីក៏ដោយកើតឡើង”។
Antonio បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ West Ham នៅ Premier League ក្នុងខែសីហា ឆ្នាំ២០២១ជាមួយនឹងគ្រាប់បាល់ទី៤៨គ្រាប់របស់គាត់ដែលបំបែកកំណត់ត្រាក្លិបរបស់អតីតកីឡាករ Paolo di Canio ។
គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លិប Wolverhampton Wanderers របស់លោក Julen Lopetegui ក៏ដូចជាការផ្ទេរទៅ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើង។ តាមរបាយការណ៍បង្ហាញថា West Ham បើកលក់កីឡាករអន្តរជាតិហ្សាម៉ាអ៊ីករូបនេះប៉ុន្តែមិនចង់ខ្ចីជើងគាត់នោះទេ។
ក្រុមរបស់លោក David Moyes បានរកឃើញនៅក្នុងការប្រកួតកាត់ចោលនៅរដូវកាលនេះ ប៉ុន្តែបានលើកក្រុម West Ham ចេញពីក្រុមបាតតារាងទាំង៣កាលពីចុងសប្តាហ៍មុនជាមួយនឹងជ័យជម្នះលើ ក្រុម Everton ។
ខ្សែប្រយុទ្ធ Antonio បានស៊ុតបាល់បញ្ចូលទីចំនួន៤គ្រាប់ និងផ្តល់ជំនួយចំនួន៣ដងនៅក្នុងការប្រកួតទាំងអស់រហូតមកដល់ពេលនេះ ហើយកាលពីសប្តាហ៍មុនបាននិយាយថា ការផ្លាស់ប្តូររបស់ West Ham ទៅជាក្រុមដែលអាចប្រកួតប្រជែងដណ្តើមយកកន្លែង Champions League មិនដំណើរការទេ ៕ (រូបភាព ៖ BBC Sport)