សមត្ថកិច្ច​ចម្រុះ​ បន្ដចុះបង្ក្រាប បទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ និងដុតបំផ្លាញវត្ថុតាងចោលនឹងកន្លែង

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ កម្លាំងសមត្ថកិច្ច​ចម្រុះ​ខេត្ត​បាត់ដំបង​ បន្ដចុះបង្ក្រាប បទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ជាក់ស្ដែង​​រឹបអូស​វត្ថុតាង​មួយចំនួន​យកទៅដុតបំផ្លាញចោលនឹងកន្លែង។ នេះបើ​យោង​តាមប្រភពព័ត៍មានពី​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី​២៧​ ខែមករា​ ឆ្នាំ​២០២៣។

ប្រភព​ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​ បានធ្វេីឡេីង​កាលពីថ្ងៃទី២៦ ខែមករាម្សិលមិញនេះ​ ដឹកនាំ​ដោយ​លោកវរៈសេនីយ៍ឯក ឡុង យោធាវីរៈ​ អធិការស្រុកឯកភ្នំ សហការជាមួយកម្លាំសឹករងស្រុកឯកភ្នំ ឈរជើងទិសទន្លេសាប កម្លាំងសរុបចំនួន ០៧នាក់ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ០១លើក នៅចំណុចព្រែកព្រះដើមឈើដែនអភិរក្សនេសាទ អតីតឡូត៍នេសាទលេខ ០២បាត់ដំបង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការរួមមាន កាណូតចំនួន ០៣គ្រឿង។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖
– សាច់មងប្រវែង ១០០០ម៉ែត្រ
– ឡុកសម្រាប់ត្រីចំនួន ០៧គ្រឿង
– បង្គោលចំនួន ៣១០ដើម
– ក្បាលបរចំនួន ០៧ក្បាល ។

...

គួរបញ្ជាក់ថា​ ចំពោះករណីនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង។ ដោយឡែកជនល្មើសបានរត់គេចខ្លួន នៅកន្លែងប្រព្រឹតិបទល្មើសបានបន្សល់ទុកការណូតស្មាច់ចំនួន ០១គ្រឿង ពណ៏ស្លែ ម៉ាស៊ីនម៉ាកហ៊ីណូតា ១៨សេះ ពណ៏ក្រហម កម្លាំងសមត្ថកិច្ចបានដក ហូតយកមករក្សាទុកដើម្បីស្រាវជ្រាវរកមុខសញ្ញាល្មើស៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print