កំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានសមត្ថិច្ច កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួន ក្រោយពីបានចេញធ្វើសកម្មភាព ជិះម៉ូតូឆក់កាបូប្រជាពលរដ្ឋតាមផ្លូវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១និង៣០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ តាមដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
លោកវរសេនីយត្រី រស់ វុទ្ធា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ១.ឈ្មោះ រិន ធូម៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (អ្នកឆក់ត្រូវបានឃាត់ខ្លួន)។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ២.ឈ្មោះ ថៃ រស់នៅភូមិលង្វែក ឃុំលង្វែក (អ្នកបើកម៉ូតូបានរត់គេចខ្លួនបាត់)ពេលនេះសមត្ថកិច្ចកំពុងតាមរក ។
ចំណែកជនរងគ្រោះមានឈ្មោះ ប៊ិន សីហា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិសាត់។(ជិះម៉ូតូឌុបប្រពន្ធលើកំណាត់ផ្លូវជាតិលេខ ៥)
លោកវរសេនីយត្រី រស់ វុទ្ធា បានប្រាប់ឲ្យដឹងថាមុនពេលកេីតហេតុ ក្រុមជនសង្ស័យបានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១H.៩៩៥៩ ជិះឌុបគ្នា២នាក់ ។ នៅពេលមដល់ចំណុចកើតហេតុ ដែលជាកន្លែងស្ងាត់ ឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នា ដែលមានប្រពន្ធនៅពីក្រោយមានការបូបនោះ ជនសង្ស័យជិះម៉ូតូទៅក្បែរ ហើយបានឆក់យកកាបូបតែម្តង ក្រោយពីឆក់បានភ្លាម ប្រជាពលរដ្ឋបានស្រែកឆោឡោ និងរាយការណ៍ទៅសមត្ថកិច្ច នឹងបានតាមចាប់បានជនសង្ស័យម្នាក់ ដោយឡែកម្នាក់ទៀតបានរត់គេចខ្លួន ។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានម៉ូតូម៉ាកហុងដា C125 ចំនួន០១គ្រឿង(របស់ជនសង្ស័យ) ,កាបូបពណ៌ខ្មៅចំនួន០១-ប្រាក់ចំនួម១០ម៉ឺន ៤ពាន់រៀល អត្តញ្ញាណប័ណ្ណ០២សន្លឹក ,កាតចាក់វ៉ាក់សាំង០១សន្លឹក និង កាតអេស៊ីលីដា០១សន្លឹក (ជារបស់ជនរងគ្រោះ) ត្រូវបានប្រគល់ជូនទៅជនរងគ្រោះវិញ ។ដោយឡែកជនសង្ស័យត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធី ៕ ចន្ថា