រាជរដ្ឋាភិបាលគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន៣ខ្សែ ដើម្បីជំរុញវិស័យដឹកជញ្ជូននៅកម្ពុជា ត្រូវការទុន វិនិយោគប្រមាណ​ ៤ពាន់លានដុល្លារ ​អាមេរិក​

ចែករំលែក៖

ភ្នំពេញ៖ បើតាមការឱ្យការផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន៣ខ្សែ ដើម្បីជំរុញវិស័យដឹកជញ្ជូននៅកម្ពុជា ត្រូវការទុន វិនិយោគប្រមាណ​ ៤ពាន់លានដុល្លារ ​អាមេរិក​។

សូមបញ្ជាក់ថា, មានសន្តិភាព មានការអភិវឌ្ឍ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងខិតខំក្នុងការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗរួមជាមួយការលើកកម្រិតគុណភាព ហេដ្ឋារចនាសម្ព័ន្ធចាស់ៗ ឱ្យកាន់តែមានគុណភាព និងធំទូលាយ ជាងមុន។

ក្រៅពីនេះ រាជរដ្ឋាភិបាលក៏គ្រោងនឹងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួន៣ខ្សែភ្ជាប់ ពីរាជធានី​ភ្នំពេញ​ទៅកាន់ តំបន់​សក្ដានុពល​នៃជាយដែនប្រទេសជំរុញវិស័យដឹក​ជញ្ជូនកាន់តែសំបូរបែប។ 

ក្រសួង បានឱ្យដឹងថា ផ្លូវរថភ្លើងទាំង៣ខ្សែ ដែលរាជរដ្ឋាភិបាលលើកយកមកសិក្សា និងដាក់​ក្នុងផែនការ សម្រាប់អភិវឌ្ឍន៍នោះរួមមាន៖ ផ្លូវរថភ្លើងភ្នំពេញទៅខេត្តព្រះសីហនុ ដោយ​ប្រើផ្លូវ​រថភ្លើង​ចាស់ផ្លូវរថភ្លើងភ្នំពេញប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងផ្លូវរថភ្លើងល្បឿនលឿន​ភ្នំពេញក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ ​និងដឹកជញ្ជូន កាលពីពេលថ្មីៗ​នេះ​បានបង្ហាញពីតម្លៃនៃការអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញប៉ោយប៉ែត ​ដោយគ្រោង នឹង ចំណាយប្រមាណ៤ ពាន់លានដុល្លារអាមេរិក។ផ្លូវរថភ្លើងល្បឿនលឿននេះ​នឹងក្លាយជាផ្លូវរថភ្លើង​ល្បឿនលឿនដំបូងគេរបស់កម្ពុជា ដែលបានសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ( CRBC ) ។

ការសិក្សាបឋមនេះ បានបញ្ជាក់ថា គម្រោងផ្លូវរថភ្លើង ល្បឿនលឿននេះ ​មានប្រវែងសរុប ប្រមាណ ៣៨២គីឡូម៉ែត្រ​ ត្រូវការទុន វិនិយោគប្រមាណ​ ៤ពាន់លានដុល្លារ ​អាមេរិក​បូករួមនឹងទូនិងក្បាល​រថភ្លើង។

គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាសងសង់ ប្រមាណ៤ឆ្នាំ ​ហើយគម្រោងផ្លូវ ​រថភ្លើងនេះ នឹងក្លាយជាមធ្យោបាយដឹក​ ជញ្ជូនទំនិញ ​និងអ្នកដំណើរ ​ដ៏សំខាន់សម្រាប់ តំបន់ប៉ែក ខាងជើងប្រទេស​រួមមាន​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ​និងខេត្តបន្ទាយមានជ័យ។

ចំណែកផ្លូវរថភ្លើងមួយខ្សែទៀតដែលរាជរដ្ឋាភិបាលបានលើកមកដាក់នៅក្នុងផែនការ ដែរនោះគឺ​ផ្លូវល្បឿន​លឿនភ្នំពេញ-បាវិត ​និងតភ្ជាប់ទៅកាន់ទីក្រុងហូជីមិញ។

ក្រសួងសាធារណការនិងដឹកជញ្ជូន ធ្លាប់បញ្ជាក់កន្លងទៅថា : តាមរយៈការសិក្សាបឋមនេះ បានបញ្ជាក់ថា៖ គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។ ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើកដាក់ទំនិញ)។

បន្ទាប់ពីទទួលស្តាប់បទបង្ហាញ ពីតំណាងក្រុមហ៊ុន CRBC រួចមក លោកទេសរដ្ឋមន្ត្រី បានលើកជាសំណួរ បញ្ជាក់បន្ថែមឱ្យបានច្បាស់លាស់នូវចំណុចសំខាន់ៗមួយចំនួន ដើម្បីបានជាមូលដ្ឋានសម្រាប់ជំនួបពិភាក្សាជាមួយ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ខាងមុខ។ ជំនួបពិភាក្សានេះដែរ គឺនឹងធ្វើឡើងដើម្បីពិភាក្សាអំពីលទ្ធភាព និងលក្ខខណ្ឌនៃការអនុវត្តគម្រោង ព្រមទាំងស្នើសុំអនុសាសន៍ណែនាំបន្ថែមទៀត ដើម្បីជំរុញឱ្យដំណើរការនៃការសិក្សានេះមានលក្ខណៈលម្អិត និងសព្វជ្រុងជ្រោយ សំដៅឆ្ពោះទៅការអនុវត្តគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ ក្នុងពេលអនាគតឆាប់ៗ និងឱ្យស្របទៅតាមស្មារតីសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និងដឹកជញ្ជូន សហការគ្នាពន្លឿនការសិក្សាគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿននេះ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិ ឱ្យកាន់តែរីកចម្រើន ជាពិសេសគឺតាមបណ្តាខេត្ត និងក្រុងនានាដែលស្ថិតនៅតាមបណ្តោយផ្លូវ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print