ភ្នំពេញ៖ ជនសង្ស័យចំនួន៦០នាក់(ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២៣ករណីទូទាំងប្រទេស កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ម្សិលមិញ។ ដូច្នេះគ្រឿងញៀនបំផ្លាញគ្រួសារ និងអនាគតអ្នក!
ក្នុងចំណោមជនសង្ស័យទាំងចំនួន៦០នាក់ រួមមាន ៖ ជួញដូរ ១៦ករណី ឃាត់ ៣៥នាក់(ស្រី ៥នាក់) ។ ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ២នាក់(ស្រី ០នាក់) ។ប្រើប្រាស់ ៥ករណី ឃាត់ ២៣នាក់(ស្រី ០នាក់)
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែមករា រួមមាន ៖មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ៨៦,២៩ក្រាម និង១៥កញ្ចប់តូច។ អុិចស្តាសុី(mdma) ស្មេីនិង ៧៨,៤២ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន ១១អង្គភាពបានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលមានចំនួន ១០អង្គភាព និងកម្លាំងកងរាជអាវុធហត្ថខេត្តមានចំនួន ៤អង្គភាព មានដូចខាងក្រោម៖
១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ស្រី ២នាក់ និងប្រើប្រាស់ ៣ករណី ឃាត់ ១១នាក់ ចាប់យកIce ៣,៦១ក្រាម និងMDMA ៧៨,៤២ក្រាម។
២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។
៣ / កំពង់ឆ្នាំង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៦,២៤ក្រាម។
៤ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៤កញ្ចប់តូច។
៥ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៦ក្រាម។
៦ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ៨នាក់ ចាប់យកIce ១,៧៥ក្រាម។
៧ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ០,០៥ក្រាម។
៨ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ចាប់យកIce ០,៦៦ក្រាម។
៩ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ១០,៦១ក្រាម។
១០ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ៤អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥១,៧៨ក្រាម។
២ / កំពង់ឆ្នាំង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៣ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៦,៥០ក្រាម។
៤ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,៥៣ក្រាម ៕ ដោយ៖សហការី