ភ្នំពេញ : ថ្ងៃនេះ យើងជួបជុំគ្នាប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស នៅក្នុងអាគ៌ាវិមាន៧មករា នៃទីស្នាក់ការកណ្តាលគណបក្ស ដើម្បីពិនិត្យវាយតម្លៃលើការងារសំខាន់ៗ និងកំណត់ដាក់ចេញនូវទិសដៅការងារដែលមានចរិតជាយុទ្ធសាស្ត្រសម្រាប់ការអនុវត្តបន្តទៀត។
ចាប់ពីឆ្នាំ២០១៨មក តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៦ ឆ្នាំ២០១៨ បានផ្តល់លទ្ធភាពឱ្យគណបក្សយើងកាន់អំណាចទាំងស្រុង ទាំងនៅថ្នាក់ជាតិ និង ទាំងនៅថ្នាក់ក្រោមជាតិ នៅក្នុងបរិបទនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ស្ថានភាពដ៏កម្របែប នេះបានផ្តល់ឱ្យគណបក្សយើងបន្តដឹកនាំប្រទេសបានងាយស្រួល ដែលធ្វើឱ្យសង្គមជាតិបានរីកចម្រើន ឆាប់រហ័សជាមួយនឹងការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម រឹងមាំ ទោះបីត្រូវប្រឈមនឹងបញ្ហាដូចជា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ការវិវត្តយ៉ាងស្មុគ្រស្មាញនៃ សភាពការណ៍តំបន់និងពិភពលោក ការប្រឆាំងរបស់ក្រុមជ្រុលនិយម។ល។ យ៉ាងណាក្តី។
នៅក្នុងនីតិកាលទី៦នៃរដ្ឋសភានេះ ទាំងស្ថាប័ននីតិបញ្ញត្តិ និងទាំងស្ថាប័ននីតិប្រតិបត្តិ បាន សាមគ្គីគ្នាពុះពារគ្រប់ឧបសគ្គ ខិតខំធ្វើការងារមិនសំចៃកម្លាំង ហើយបាននាំមកនូវជោគជ័យ និង សមិទ្ធផលធំធេងលើគ្រប់វិស័យជូនជាតិ និងប្រជាជន ក្នុងនោះលេចធ្លោគឺ ការរក្សាបានសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៅគ្រប់កន្លែង ការរក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពសង្គមរឹងមាំ ការគ្រប់គ្រងជំងឺកូវីដ-១៩បានល្អប្រសើរ ការរក្សាបានកំណើនសេដ្ឋកិច្ចនិង លំនឹងជីវភាពរបស់ប្រជាជន ការកែទម្រង់រដ្ឋគ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កា ការទទួលបាន ជោគជ័យលើការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការលើក កម្ពស់កិត្តិសព្ទរបស់កម្ពុជាកម្រិតខ្ពស់នៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈជោគជ័យនៃការអនុវត្ត នយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ និងជោគជ័យនៃការដឹកនាំនិងបំពេញភារកិច្ច ជាប្រធានអាស៊ានឆ្នាំ២០២២ ក៏ដូចជាមហាសន្និបាតអន្តរសភាអាស៊ាន(APA) លើកទី៤៣ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាដើម។
ដោយឡែក បើនិយាយពីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាវិញ មកដល់ពេលនេះ។
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៕
ដោយ : សិលា