អន្តរជាតិសន្យាផ្តល់ប្រាក់៣០ពាន់លានដុល្លារដើម្បីផលិតស្បៀងនៅអាហ្វ្រិក

ចែករំលែក៖

យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ ទ្វីបខ្មៅកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ដោយមានពលរដ្ឋជាង 20% នៃចំនួនប្រជាជននៅទ្វីបអាហ្រ្វិក ស្មើនឹង 278 លាននាក់ប្រឈមនឹងការអត់ឃ្លាន។

ដៃគូអភិវឌ្ឍន៍បានសន្យាផ្តល់មូលនិធិចំនួន ៣០ពាន់លានដុល្លារ ដើម្បីជំរុញផលិតកម្មស្បៀងអាហារនៅអាហ្វ្រិកក្នុងរយៈពេល៥ ឆ្នាំខាងមុខ។ ប្រធានធនាគារអភិវឌ្ឍន៍អាហ្រ្វិក (AfDB) លោក Akinwumi Adesina បានប្រាប់ព័ត៌មាននេះនៅក្នុងពិធីបិទកិច្ចប្រជុំកំពូលស្តីពីអាហារអាហ្រ្វិកនៅថ្ងៃទី 27 ខែមករា។
កិច្ចប្រជុំរយៈពេលបីថ្ងៃបានធ្វើឡើងនៅក្នុងរដ្ឋធានី Dakar ប្រទេសសេណេហ្គាល់ ដោយមានការចូលរួមពីមេដឹកនាំអាហ្វ្រិក តំណាងធនាគារអភិវឌ្ឍន៍ និងដៃគូអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) និងប្រមុខដឹកនាំប្រទេសជាច្រើនទៀត។
ព្រឹត្តិការណ៍ដែលសហការរៀបចំដោយ AfDB និងសេណេហ្គាល់ មានគោលបំណងកៀរគរមូលនិធិ និងអំពាវនាវឱ្យមានការចូលរួមផ្នែកនយោបាយ។ ប្រធានបទសំខាន់នៃសន្និសីទបានសង្កត់ធ្ងន់ថា បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកត្រូវបង្កើនសមត្ថភាពផលិតស្បៀងរបស់ពួកគេ ជំនួសឱ្យការពឹងផ្អែកច្រើនពេកលើការនាំចូលដែលធ្វើឱ្យពួកគេងាយរងគ្រោះនឹងការកើនឡើងតម្លៃ និងកង្វះទំនិញ។
យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ ទ្វីបខ្មៅកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។ ដោយមានពលរដ្ឋជាង 20% នៃចំនួនប្រជាជននៅទ្វីបអាហ្រ្វិក ឬ 278 លាននាក់ ប្រឈមមុខនឹងភាពអត់ឃ្លាន។
អ្នកជំនាញជឿជាក់ថា កត្តាបង្កអសន្តិសុខស្បៀង គឺបំណុលសាធារណៈខ្ពស់ពីជំងឺរាតត្បាត COVID-19 រួមជាមួយនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលបានជំរុញឱ្យតម្លៃប្រេងឥន្ធនៈ គ្រាប់ធញ្ញជាតិ និងប្រេងចម្អិនអាហារកើនឡើង។ ការប្រែប្រួលអាកាសធាតុ អស្ថិរភាពនយោបាយ និងជម្លោះប្រដាប់អាវុធ៕ ដោយធីរីណា

...

រូប​ថត​ :  AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print