សង្ស័យឆ្លងចរន្តអគ្គិសនី​ ឆេះរថយន្តព្រូសមួយគ្រឿងសល់តែគ្រោងឆ្អឹងនៅខណ្ឌបឹងកេងកង​

ចែករំលែក៖

ភ្នំពេញ ៖​ រថយន្ត​តូយ៉ូតា​ ព្រូស​មួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​និងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍​ កាលពីវេលាម៉ោង៣​ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩​ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង​ ក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។
​     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ នៅពេលកេីតហេតុ​រថយន្តម៉ាកតូយ៉ូតា​ ព្រូស​ ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2AL-8652 បានឈប់ចតនៅកណ្ដាលផ្លូវត្រង់ចំណុចកេីតហេតុ​ខាងលើ។ ក្រោយមកស្រាប់តែមានការឆាបឆេះចេញជាអណ្ដាតភ្លេីងយ៉ាងសន្ធោសន្ធៅបេីទោះបីបងប្អូនប្រជាពលរដ្ឋនាំគ្នាយកទឹកជះ​ ឬបាញ់ពន្លត់យ៉ាងណាក៏មិនរលត់នោះដែរ​ រហូតទាល់តែក្រុមភ្ងាក់ងារបង្ការ​ សង្គ្រោះអគ្គិភ័យបានចេញរថយន្តមួយគ្រឿងមកបាញ់ទឹកពន្លត់​ទេីបរលត់ទៅវិញជាស្ថាពរ​ ក៏ប៉ុន្តែរថយន្តខាងលេីត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចសល់តែគ្រោងឆ្អឹងទៅហេីយ ។
​    ក្នុងករណីអគ្គិភ័យនេះ​ សមត្ថកិច្ចសង្ស័យថា​ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​ ដោយមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡេីយ​ ហេីយក៏មិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះដែរ​ ៕

ដោយ​៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print