ត្រៀមបញ្ជូនខ្លួន​ក្រុមអ្នកញៀនល្បែង​បញ្ជល់មាន់​ ចំនួន​០៤នាក់​ ទៅតុលាការ​ខេត្ត​ព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រុមអ្នកញៀនល្បែង​បញ្ជល់មាន់​ ចំនួន​ ០៤នាក់​ ក្រោយ​កម្លាំង​សមត្ថកិច្ចជំនាញខេត្តព្រះសីហនុ​ ចាប់ឃាត់ខ្លួន​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ព្រះសីហនុ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​មន្រ្តីនគរបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅថ្ងៃ​អាទិត្យ​ទី​២៩​ ខែមករា​ ឆ្នាំ​២០២៣។

មន្រ្តី​ដដែល​បន្ត​ថា​ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរាយការណ៍មកថា មានករណីប្រមូលផ្ដុំគ្នាជល់មាន់​ នៅក្នុងព្រៃក្បែរផ្ទះ ស្ថិតនៅចំណុចក្រោយការ៉ាស់សាំងPTT អូរ៣ ក្រុម៣៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោយពីទទួលបានពត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងនៃអធិកាដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះទៅដល់ភ្លាមៗ និងបានធ្វើការឃាត់ខ្លួនអ្នកលេងល្បែងជល់មាន់​បានចំនួន០៤នាក់ សត្វមាន់ជល់ចំនួន ០៣ក្បាល (រស់​ ០១ ងាប់ ០២ក្បាល) ម៉ូតូចំនួ០៣គ្រឿង និងសម្ភារៈបម្រេីដល់ការជល់មាន់ មួយចំនួនទៀត ។ 

អ្នកលេងល្បែងមាន់ជល់ មានឈ្មោះដូចខាងក្រោម៖

១-លីវ​ វណ្ណា អាយុ​ ៦៧ឆ្នាំ មុខរបរ​ នៅផ្ទះ ។

២-សុឹម សំណាង អាយុ​៥៣ឆ្នាំ មុខរបរ​ កម្មករសំណង់ ។

៣-សេង​ គី អាយុ​ ៤១ឆ្នាំ មុខរបរ​ ជាងម៉ាសុីនត្រជាក់ ។

៤-លឹម​ ហេង អាយុ​ ៤០ឆ្នាំ មុខរបរ​ លក់នំបុ័ង ។ 

វត្ថុតាងដកហូតបាន៖

មាន់ជល់​ចំនួន​ ០៣ក្បាល (រស់​០១ ងាប់០២ក្បាល) ជញ្ជីង​ ០១គ្រឿង និងម៉ូតូ​០៣គ្រឿង ។ 

បច្ចុប្បន្នមនុស្សទាំង០៤នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន​នគរបាលក្រុងព្រះសីហនុ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ព្រះសីហនុ​ ដេីម្បីចាត់ការតាមច្បាប់​៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print