គួរយល់ដឹង ! លើកលែង មិនបង់ពន្ធប្រថាប់ត្រា ការកាត់ប្លង់ដីពីឪពុកម្តាយ មកកូន – ពីប្ដី មក ប្រពន្ធ – ពីយាយតា មក ចៅ

ចែករំលែក៖

ភ្នំពេញ : រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច ស្តីពីការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ រវាងឪពុក – ម្តាយបង្កើតនិងកូនបង្កើត រវាងប្តីនិងប្រពន្ធ និង រវាងយាយ – តាបង្កើតនិងចៅបង្កើត តាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ មកម្លេះ។ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេច :

ប្រការ ១.- លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ជាសំណង់ ឬ/ និង ដឺ រវាងឳពុក- ម្ដាយបង្កើតនិងកូនបង្កើត រវាងប្តីនិងប្រពន្ធ និង រវាងយាយ- តាបង្កើតនិងចៅបង្កើត ។ 

ប្រការ ២.- ការលើកលែងនេះ មិនមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធដែលបានបង់រួចហើយនោះទេ។

ប្រការ ៣.- ប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំធ្វើវិសោធនកម្មលើបទប្បញ្ញត្តិច្បាប់ ដែលមានការពាក់ព័ន្ធ នៅក្នុងក្របខ័ណ្ឌនៃសេចក្ដីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ ២០១៧ – សម្រាប់ដាក់ឆ្លងគណះរដ្ឋមន្ត្រីពិនិត្យ និងសម្រេច ដើម្បីបញ្ជូនទៅស្ថាប័ននីតិបញ្ញត្តិ ពិនិត្យ និងផ្តល់ការអនុម័ត ។

ប្រការ ៤.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print