គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អណត្តិទី៣ ប្រចាំខែមករា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០២៣នេះថា កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អណត្តិទី៣ ប្រចាំខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ហេង ថុល ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខណ្ឌសែនសុខហើយក៏មានអញ្ជើញចូលរួមពី លោកស្រី បុិល សោភ័ណនារី អភិបាលរងខណ្ឌសែនសុខក្នុងរបាយដដែលបានបញ្ជាក់ទៀតថារបៀបវារៈមានចំនួន៥ដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញលើកទី៣៩ អាណត្តិទី៣ ប្រចាំខែធ្នូ ឆ្នាំ២០២២។
២-ពិនិត្យ និងស្តាប់របាយការណ៍ ការងារពាក់ព័ន្ធបញ្ហាស្ត្រី កុមារ យុវវ័យ និងជនងាយរងគ្រោះរបស់ការិយាល័យជំនាញនីមួយៗ ប្រចាំខែមករា ឆ្នាំ២០២៣។
៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់ គកសក។
៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនកាថវិកា ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់ គ ក ស ក ខណ្ឌ។
៥-បញ្ហាផ្សេង ៕ ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print