តុលាការសម្រេចឃុំខ្លួនស្រីស្អាតលក់ផលិតផលតាមអនឡាញដាក់ពន្ធនាគារព្រៃស(ម២)ករណីចេញសែកស្អុយ ៥.០០០ដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ លោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំ
ខ្លួនស្រីស្អាតលក់ផលិតផលតាមអនឡាញដាក់ពន្ធនាគារព្រៃស”ម២”ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន យោងតាមបញ្ញតិមាត្រា ២០៣ មាត្រា ២០៤ មាត្រា ២០៥  និង មាត្រា២០៦ នៃក្រមព្រហ្មទណ្ឌ ។
ស្រីស្អាតម្នាក់នេះត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ពាក់ពន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់”សែកស្អុយ”ប្រមាណ ៥ ០០០ ដុល្លារអាមេរិក ។ ជនសង្ស័យឈ្មោះ សល់ ស្រីនៀត ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅផ្ទះលេខ១៤៦ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដើមចមនៃការឃាត់ខ្លួនស្ត្រីអាជីវករខាងលើនេះត្រូវបានគេដឹងថា ក្រោយពីសមត្តកិច្ចទទួលបានពាក្យបណ្តឹងពីម្ចាស់បំណុលដែលមានគណនីអាក់ខោនហ្វេសប៊ុកឈ្មោះ Toto Mini ទើបត្រូវសមត្តកិច្ចជំនាញកងរាជអាវុធហត្ថបានចេញលិខិតកោះហៅជនសង្ស័យឱ្យចូលខ្លួនដើម្បីឆ្លើយបំភ្លឺលើការចោទប្រកាន់នោះ ហើយជនសង្ស័យក៏ចិត្តសឿងបឿងដែរ និងគោរពទៅតាមពាក្យសន្យាថា(នាងខ្ញុំ សល់ ស្រីនៀត បានខ្ខីប្រាក់ពីដើមបណ្តឹងចំនួន ៥ ០០០ ដុល្លារក្នុងរយៈពេល១សប្តាហ៍ អញ្ចឹងបើក្នុង១សប្តារ្ត៍នេះនាងខ្ញុំអត់សងឬក៏មានការគេចវេះអីផ្សេងៗ បងប្រុសដើមបណ្តឹង អាចមានសិទ្ធិយកសំឡេងក្នុងវីដេអូនេះ ទៅផុសឬអាចប្តឹងផ្តល់នាងខ្ញុំតាមផ្លូវច្បាប់បាន) ។ ដូច្នេះចម្លើយរបស់ជនសង្ស័យពិតជាពាក់ពន្ធក្នុងការប្រព្រឹត្តអំពើដូចចោទប្រកាន់ខាងលើនោះមែន សមត្តកិច្ចមន្ត្រីនគរបាលយុត្តិធម៍ ក៏បានស្នើសុំគោលការណ៍ឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ។ អង្គហេតុក្នុងពាក្យបណ្តឹងបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ សល់ ស្រីនៀត បានទៅអង្វរករសុំខ្ចីប្រាក់ពីដើមបណ្តឹង “ធ្លាប់ខ្ចីជាញឹកញាប់មកហើយព្រោះជាមនុស្សធ្លាប់រាប់អានគ្នា” ដើម្បីយកមកប្រកបមុខរបររកស៊ី ដែលកន្លងមក ខ្ចីសងៗ ប៉ុន្តែលើកនេះខ្ចី ៥ ០០០ ដុល្លារ សន្យាសងគ្រប់ចំនួនវិញក្នុង១សប្តាហ៍ ទីបំផុតសងសែកស្អុយ២ សន្លឹក ជាមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ដែលខាងធនាគារបានបញ្ចាក់យ៉ាងច្បាស់លាស់ ។ ទង្វើរបស់ជនសង្ស័យបានប្រព្រឹត្តដូចរៀបរាប់ខាងលើខាងនេះហើយ ទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្តឹងទៅសមត្តកិច្ចកងរាជអាវុធហត្ថ ដើម្បីចាត់ការតាមផ្លូវច្បាប់នោះ ។ សំណុំរឿងនេះបានស្ថិតនៅព្រះរាជអាជ្ញារង “ប្រចាំការ” តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងបន្តការស៊ើបសួររហូតដល់រសៀលថ្ងៃទី២៩ ខែមករា ទើបសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន រួចតំណាងអយ្យការបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះគឺក្រោយពេលតុលាការសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យឈ្មោះ សល់ ស្រីនៀត មានអតិថិជនជាច្រើននាក់បាននឹងកំពុងត្រៀមដាក់ពាក្យបណ្តឹងបន្ថែមទៅលើបុគ្គលរូបនេះ ដែលបានជំពាក់លុយគេរហូតទៅដល់រាប់សិបម៉ឺនដុល្លារ ហើយខាងលើនេះគ្រាន់តែជាពាក្យបណ្តឹងរបស់ម្ចាស់គណនីអាក់ខោនហ្វេសប៊ុកឈ្មោះ Toto Mini មួយតែប៉ុណ្ណោះ គឺនៅមានឈ្មោះ គណនីហ្វេសប៊ុកជាបន្តបន្ទាប់ទៀត កំពុងរួមគ្នាប្តឹងឈ្មោះ សល់ ស្រីនៀត ដែលជាជនកុហកបោកប្រាស់លើទំនុកចិត្ត អ្នកដទៃម្ដងហើយម្ដងទៀតនោះ៕ ដោយ៖ រ៉ារ៉ា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print