ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​១៥នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​៧ករណី​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​២៩ ខែមករា​ម្សិលមិញ​!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន១៥​នាក់​(​ស្រី២នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២៣ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៩ ខែមករា​នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន១៥​នាក់​ រួម​មាន​ ៖​ជួញដូរ ៥ករណី ឃាត់ ៨នាក់(ស្រី ១នាក់)​ ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ២នាក់(ស្រី ០នាក់)​ ,ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់(ស្រី ១នាក់)។

ចំណែក​​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៩​ ខែមករា​ រួម​មាន​៖មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេីនិង​ ២៣,២៦ក្រាម និង៤កញ្ចប់តូច។​ អុិចស្តាសុី(mdma) ស្មេីនិង​ ២គ្រាប់។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលមានចំនួន​ ៧អង្គភាពបានចូលរួមបង្ក្រាប ក្នុង​នោះ​កម្លាំងនគរបាល​ ៥អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,២៥ក្រាម។
២ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧,០៤ក្រាម។
៣ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់។
៤ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៥៤ក្រាម។
៥ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤កញ្ចប់តូច។

...

ដោយឡែក​កម្លាំងកងរាជអាវុធហត្ថខេត្ត​ ២អង្គភាព
១ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១២,០៧ក្រាម។
២ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ២,៣៦ក្រាម៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print