ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៩២​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​៣៤​ករណី​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​៣០​ ខែមករា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ជនសង្ស័យ​ចំនួន​៩២​នាក់​(​ស្រី​១០​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​បបទល្មើស​គ្រឿងញៀន​ចំនួន​៣៤​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៣នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៩២​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ១៦​ករណី​ ឃាត់​មនុស្ស​​ ៤៥​នាក់​(​ស្រី​ ៩​នាក់​)​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ៧​ករណី​ ឃាត់​មនុស្ស​ ១០​នាក់​(​ស្រី​ ១​នាក់​)​ ,បើកបរ​ក្រោម​ឥទ្ធិពល​ ១​ករណី​ ឃាត់​មនុស្ស​​ ៥​នាក់​ និងប្រើប្រាស់​ ១០​ករណី​ ឃាត់​មនុស្ស​ ៣២​នាក់​ ។​

ចំណែក​​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​៣០​ ខែមករា​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​ ១៦២,៣៨​ក្រាម​ និង​១១​កញ្ចប់​តូច​។​ កេ​តា​មីន​(Ke)​ ស្មេីនិង​​ ២,៥១​ក្រាម​។​

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផល​មានចំនួន​​ ២៤​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុង​នោះ​កម្លាំង​នគរបាល​មាន​ ១៣​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​មួយ​អង្គភាព​ដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៥​នាក់​។​ 

២​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ៣​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១១,៤៩​ក្រាម​។​ 

៣​ /​ កំពង់ចាម​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១៣​នាក់​។​ 

៤​ /​ កំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៧​កញ្ចប់​តូច​។​ 

៥​ /​ កំពង់ធំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​។​ 

៦​ /​ កំពត​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​Ice​ ១២,៥០​ក្រាម​។​ 

៧​ /​ កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ៦,២៥​ក្រាម​។​ 

៨​ /​ ក្រចេះ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​ 

៩​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ៧​ករណី​ ឃាត់​ ១៤​នាក់​ រក្សា​ទុក​ ៣​ករណី​ ឃាត់​ ៤​នាក់​ ប្រើប្រាស់​ ៧​ករណី​ ឃាត់​ ១៤​នាក់​ ចាប់​យក​Ice​ ១០២,៧០​ក្រាម​។​ 

១០​ /​ ព្រៃវែង​៖​ បើកបរ​ក្រោម​ឥទ្ធិពល​ ១​ករណី​ ឃាត់​ ៥​នាក់​។​ 

១១​ /​ តាកែវ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៥​នាក់​ ស្រី​ ៣​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ១៥,៣៨​ក្រាម​។​ 

១២​ /​ ឧត្តរមានជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,៦៣​ក្រាម​។​ 

១៣​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​

​ដោយឡែក​កងរាជអាវុធហត្ថ​ ៖​ ១​អង្គភាព​

១​ /​ ស្ទឹង​ត្រែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១២​នាក់​ ស្រី​ ៦​នាក់​ ចាប់​យក​Ice​ ១២,៤៣​ក្រាម​ និង​Ke​ ២,៥១​ក្រាម​ ៕ដោយ​៖សហការី​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print