ក្រុមសារិការព្រៃ Newcastle United បានឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់League Cupជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៩៩ ដោយបានយកឈ្នះក្រុម Southampton ក្នុងលទ្ធផល២ទល់១ ក្នុងជើងទី២ នៅកីឡដ្ឋាន St James’ Park កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ កុម្ភៈនេះ។
ក្រុមឡើងជើងរបស់លោក Eddie Howe នឹងត្រូវជួបជាមួយ Manchester United ឬ Nottingham Forest នៅ Wembley ខណៈដែលក្រុមនេះព្យាយាមឈ្នះពានរង្វាន់ធំដំបូងរបស់ពួកគេចាប់តាំងពីពានរង្វាន់ Inter Cities’ Fairs Cup ក្នុងឆ្នាំ១៩៦៩។
Newcastle ដែលបានលេងចុងក្រោយក្នុងការប្រកួត Wembley នៅពេលដែលពួកគេត្រូវបានផ្តួលដោយក្រុម Manchester United ក្នុងវគ្គផ្តាច់ព្រ័ត្រLeague Cup ឆ្នាំ១៩៩៩ បានយកឈ្នះ ១–០ ពីការប្រកួតជើងទីមួយពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ហើយកីឡាករSean Longstaff បានរក២គ្រាប់បន្ថែមទៀតក្នុងការប្រកួតជើងទី២នេះ។
ក្នុងការប្រកួតជើងទី២នេះក្រុម Newcastle គឺជាកាតក្រហមម្នាក់ផងដែរលើខ្សែបម្រើប្រេស៊ីល Bruno Guimaraes សម្រាប់ការប្រជែងប៉ះកីឡាករ Samuel Edozie ដែលផ្តល់ដោយអាជ្ញាកណ្តាល Paul Tierney បន្ទាប់ពីអន្តរាគមន៍របស់ VAR ។
ក្រុមម្ចាស់ផ្ទះបាននាំមុខមុនត្រឹមតែ៥នាទីប៉ុណ្ណោះ ខណៈដែល Longstaff បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី១ ពីការបញ្ជូនបាល់យ៉ាងល្អពីកីឡាករ Kieran Trippier ផុតដៃអ្នកចាំទី Gavin Bazunu របស់ Southampton ហើយអ្នកស៊ុតបញ្ចូលទីគ្រាប់ទី២នៅនាទីទី២១។
ចំណែកកីឡាករ Che Adams បានផ្តល់ក្តីសង្ឃឹមដល់ Southampton ជាមួយនឹងការស៊ុតបាល់ពិន័យពីចម្ងាត នៅពាក់កណ្តាលតង់ទី១ផុតដៃអ្នកចាំទី Newcastle Nick Pope ក្នុងការរក្សា Clean Sheet ទី១១ជាប់ៗគ្នា ប៉ុន្តែការប្រកួតក្នុងតង់ទី២មិនមានគ្រាប់បាល់កើតឡើងនោះទេដែលធ្វើឲ្យក្រុមរបស់លោក Howe និងកីឡាកររបស់គាត់អបអរសាទរឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រLeague Cupនៅ Wembley នានៅថ្ងៃទី២៦ ខែកុម្ភៈខាងមុខ។
លោក Howe បានស្នងតំណែងពីលោក Steve Bruce ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដែលម្ចាស់អារ៉ាប៊ីសាអ៊ូឌីតថ្មីរបស់ Newcastle កំពុងផ្លាស់ប្តូរក្លិបបន្ទាប់ពីការកាន់កាប់របស់ពួកគេ។ ការគាំទ្រដ៏មហាសាលនៃទ្រព្យសម្បត្តិរបស់ម្ចាស់ក្លិប Newcastle ថ្មីនេះសង្ឃឹមថា នឹងបញ្ចប់រយៈពេលជាច្រើនឆ្នាំនៃភាពជោគជ័យ ដែលកំពុងដើរលើផ្លូវជោគជ័យមួយ។
ការបង្ហាញខ្លួននៅ Wembley របស់គ្រូបង្វឹកលោក Howe កំពុងជាប់ចំណាត់ថ្នាក់លេខ៣ក្នុង Premier League បន្ទាប់ពីការចាប់ផ្តើមដ៏អស្ចារ្យ ហើយបានចាញ់តែម្តងគត់ក្នុង២០ប្រកួត ៕ (រូបភាព ៖ BBC Sport)