ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៏២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅស្រុករមាសហែកនិងស្រុកកំពង់រោទ៍។
យោងតាមសមត្ថកិច្ច នគរបាលបានអោយដឹងថាករណីទី១កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លើកំណត់ផ្លូវជាតិលេខ ៣១៥ ស្ថិតនៅចំណុចភូមិត្រពាំងកែវ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង មានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៨ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L៤៣៤៦បើកបដោយឈ្មោះ ប្រិន សុភាក់ ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិព្រៃតាមួ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀងធ្វើ
ដំណើរពីទិសខាងត្បូងទៅជើង មិនប្រកាន់ស្ដាំទៅបុកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ព្រះសីហនុ ១D៧៥៨៧ បើកបរដោយឈ្មោះយ៉ុន ខេមរា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិអំពិល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតែម្ដង។
ក្រោយមកអ្នករងរបួសត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក មូលហេតុដោយសារបើកបប្រកាន់ស្តាំទាំងសងខាង ។
ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២៣ នៅត្រង់ ចំណុចភូមិត្រពាំងកំពឹស ឃុំខ្សែស្រុកកំពង់រោទ៏លើផ្លូវលេខ ៣៣៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីរវាងម៉ូតូនិងរថយន្តចតលើចិញ្ចើមថ្នល់ស្របទិសគ្នាពីទិសខាងកើតទៅទិសខាងលិចមានឈ្មោះ មាឃ សុវន្ថា ភេទស្រីអាយុ ៤៣ ឆ្នាំមានទីលំនៅភូមិខ្សែត្រ ឃុំខ្សែត្រស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងបានបើកបររថយន្តម៉ាក ហាយឡេនឌ័រ ពាក់ស្លាកលេខភ្នំពេញ២AH-០៣៧៤ ពណ៌ទឹកប្រាក់បានបើកបរ ពីទិសខាង កើតមក ដល់ចំណុចកើតហេតុបានឈប់ចតនៅលើចិញ្ចើមថ្នល់ មួយសន្ទុះស្រាប់តែមាន
ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ពណ៌ខ្មៅផលិតឆ្នាំ ២០១៦ ពាក់ស្លាកលេខ១FT១២៦លេខ បើកបរដោយ ឈ្មោះម៉ោញ ណុន ភេទស្រីអាយុ ៧៣ ឆ្នាំ ធ្វើដំណើរមកពីទិសខាងកើតទៅទិសខាងលិចបុកប៉ះចង្កូតម៉ូតូខាងស្ដាំរថយន្តដែលបញ្ឈរនោះនៅផ្នែកខាងឆ្វេងបណ្ដាលឲ្យម៉ូតូដួលបង្កការភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ចបញ្ជាក់មូលហេតុថា
មកពី រថយន្តចតលើចិញ្ចើមផ្លូវខ្វះការប្រុងប្រយ័ត្នទើបជួបករណីចរាចរណ៍កើតឡើងបែបនេះ៕ ដោយ៖ សុថាន