បុរសម្នាក់បើករថយន្តបុកទម្លុះចូលរបងដីឡូត៍មួយកន្លែង បណ្តាលឲ្យបាក់មួយផ្ទាំង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿន បានរេចង្កូតទៅបុកទម្លុះចូលរបងដីឡូត៍មួយកន្លែង បណ្តាលឲ្យបាក់មួយផ្ទាំង ចំណែករថយន្តខ្ទេចមួយកំណាត់មុខ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៨និង៣០នាទីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកឡង់គ្រីស័រពណ៌សំបកឪឡឹកមួយគ្រឿង ពាក់ស្លាក លេខ ភ្នំពេញ 2D-0006 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨០០ ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងស្តាំដៃជ្រុល ទៅបុកទម្លុះចូលរបងដីឡូត៍មួយកន្លែង បណ្តាលឲ្យបាក់ចំនួនមួយផ្ទាំង ចំណែករថយន្តបង្កខ្ទេចមួយកំណាត់មុខ សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។ ក្រោយកើតហេតុអ្នកបើករថយន្តបង្កបានបើកទ្វារគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ បន្ទាប់មកក៏មានពលរដ្ឋជិតខាងរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់ទួលសង្កែទី២ ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី២ បានចុះមកដល់រួចក៏ទំនាក់ទំនងទៅសមត្ថកិច្ជំនាញចរាចរណ៍យចុះមកធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print