ក្រុមប្រឹក្សាខណ្ឌសែនសុខ បើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ តាមប្រតិទិនដែលបានគ្រោងទុក ក្រោមអធិបតីភាព លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពីលោក គឹម សាវុធ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រី អភិបាលរងខណ្ឌ លោកអធិការរងនគរបាលខណ្ឌសែនសុខ លោកមេបញ្ជាការងកងរាជអាវុធហត្ថខណ្ឌ រួមជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ កំលាំងភូមិភាគពិសេសប្រចាំខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ ប្រធាន អនុប្រធានការិយាល័យទាំង១០ និងអង្គភាពលទ្ធកម្ម លោកចៅសង្កាត់ទាំង៦ សរុបអ្នកចូលរួម៥៩រូប ។នេះបើយោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២៣នេះ។

ក្នុងរបាយការណ៍ដដែលបានឲ្យដឹងថា របៀបវារៈប្រជុំមានចំនួន០៩ដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តលើសំណើសុំអនុញ្ញាតច្បាប់របស់ លោក ប៊ុន បឿន ដែលមានគ្រោះថ្នាក់ចរាចរណ៍មិនទាន់ជាសៈស្បើយ។
២.ដីកាស្តីពីការផ្ទេរភារកិច្ច តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌសែនសុខ។
៣.លិខិតបង្គាប់ការ ស្តីពីការប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌសែនសុខ។
៤.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ។
៥.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌសែនសុខ។
៦.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងស្តីពីផែនការថវិកា និងផែនការសកម្មភាពសម្រាប់ការអនុវត្តការងារគណនេយ្យភាពសង្គម ថ្នាក់ខណ្ឌ សម្រាប់ឆ្នាំ២០២៣។
៧.ពិនិត្យ និងអនុម័តលើសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសំរាប់ឧបត្ថម្ភជូនមន្រ្តីបុគ្គលិកនៃរដ្ឋបាលខណ្ឌសែនសុខ ប្រចាំខែធ្នូ ឆ្នាំ២០២២។
៨.ស្តាប់របាយការណ៍ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខណ្ឌសែនសុខ។
៩.បញ្ហាផ្សេងៗ។
ក្នុងរបៀបវារៈទី២ នៃកិច្ចប្រជុំ រដ្ឋបាលរាជធានីភ្នំពេញ បានចេញដីកាសម្រេចផ្ទេរភារកិច្ចមន្ត្រី០២រូបគឺ លោក ដៀប វ៉ាន់ដារ៉ាត់ ពីអនុប្រធានការិយាល័យនីតិកម្ម និងសម្របសម្រួលវិវាទមូលដ្ឋាន អោយកាន់មុខដំណែងជាអនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន និងអនាម័យបរិស្ថានខណ្ឌ លោក ធា ហ្វីអុី អនុប្រធានការិយាល័យនីតិកម្ម និងសម្របសម្រួលវិវាទមូលដ្ឋាន អោយកាន់មុខដំណែងជាអនុប្រធានការិយាល័យច្រកចេញចូលតែមួយខណ្ឌ តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ០៦រូបក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌមាន៖
១-លោក ឃាង វណ្ណៈ ជានាយករងរដ្ឋបាលខណ្ឌ
២-លោក តាំង សីដេត ជានាយករងរដ្ឋបាលខណ្ឌ
៣-លោក លីម បរិញ្ញា ជាប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក
៤-លោក ខា សុគន្ធ ជាប្រធានការិយាល័យនីតិកម្ម និងសម្របសម្រួលវិវាទមូលដ្ឋាន
៥-លោកស្រី ថៃ ពុទ្ធាវី ជាអនុប្រធានការិយាល័យនីតិកម្ម និងសម្របសម្រួលវិវាទមូលដ្ឋាន
៦-លោក ផា ច័ន្ទផាណូ ជាអនុប្រធានការិយាល័យនីតិកម្ម និងសម្របសម្រួលវិវាទមូលដ្ឋាន និងរបៀបវារៈទី៣ នៃកិច្ចប្រជុំ រដ្ឋបាលរាជធានីភ្នំពេញ ចេញលិខិតបង្គាប់ការប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន០២រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌដូចខាងក្រោម៖
១-កញ្ញា ឃៀម លីលី ជាអនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក
២-លោក កែ ប៊ុនរិទ្ធីវុធ អនុប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌសែនសុខ៕ ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print