សមត្ថកិច្ចចម្រុះ​ បន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់២លើកនៅស្រុកឯកភ្នំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលដឹកនាំការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការស្រុកឯកភ្នំ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ​ សហការជាមួយកម្លាំសឹករងស្រុកឯកភ្នំ ឈរជើងទិសទន្លេសាប កម្លាំងសរុបចំនួន ១០នាក់ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់០២លើក។

យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅថ្ងៃព្រហស្បតិ៍​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការរួមមាន កាណូតចំនួន០៤គ្រឿង ។

ការបង្ក្រាបលើកទី១ កម្លាំងនគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងចំរុះបានបង្រ្កាបបទល្មើសនេសាទ នៅចំណុចអូរកូនប្រឹស ព្រែកស្ទឹងចាស់ អតីតឡូត៍នេសាទលេខ០២បាត់ដំបង ក្នុងភូមិសាស្រ្ត ភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដាក់បិតព្រែក ក្នុងតំបន់អភិរក្សពូជត្រី។ ជាលទ្ធផលនគរបាលជំនាញបង្ក្រាបបាន ៖ -សាច់មងប្រវែង ១៥០ម៉ែត្រ, -ឡុកចាប់ត្រីចំនួន ០១គ្រឿង , -បង្គោលចំនួន ៥៥ដើម ។

ការបង្ក្រាបលើកទី២ កម្លាំងនគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងចំរុះបានបង្រ្កាបបទល្មើសនេសាទ នៅចំណុចអភិរក្សពូជត្រី នៅអូរតេជ: ដាក់បិតព្រែកថ្វាង អតីត ឡូត៍នេសាទលេខ០៤ ស្ថិតនៅក្នុងភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជាលទ្ធផលនគរបាលជំនាញបង្ក្រាបបាន ៖ -សាច់មងប្រវែង ២០០ម៉ែត្រ , -ឡុកចាប់ត្រីចំនួន ០២គ្រឿង , -បង្គោលចំនួន ៩០ដើម , -សាច់ដៃចាប់ត្រីចំនួន ០២សាច់ដៃ ។

ចំពោះករណីទាំង២ខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញនិងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print