ស្រវឹងស្រាឡេីងជោក​បេីករថយន្តGMបុកបង្គោលភ្លើងបំភ្លឺផ្លូវនៅមហាវិថី៦០ម៉ែត្រ​ បណ្តាលឱ្យខូចខាតអស់១ដើមជ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ស្រវឹងស្រាឡេីងជោកជាំ​បានបើករថយន្តម៉ាក​GM ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវរលេីងគល់ធ្វើឱ្យខូចខាតអស់១ដើម រីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អដែរដែលមិនបង្កឱ្យមនុស្សរងរបួស​។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃព្រហស្បតិ៍ទី២ ខែកុម្ភៈ ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ (មហាវិថីសម្ដេចតេជោ)​ ចម្ងាយពីភ្លើងស្តុបមែរសឺដេស១០០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ ។
​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ​ គេឃើញរថយន្តស៊េរីទំនើបម៉ាកGM​ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BQ -8577 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ក្នុងទិសដៅពីជើងទៅត្បូង​ ដោយល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវរលេីងគល់ខូចខាត១ដើម​ រីឯរថយន្តបង្កវិលមួយជុំខូចផ្នែកខាងមុខយ៉ាងដំណំ ។
​     ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ មិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ដោយគេសង្កេតឃេីញថា​ មានបុរសម្នាក់ជាតៃកុងរថយន្តបានបេីកទ្វារចេញមកក្រៅទាំងសភាពស្រវឹងស្រាជោកជាំតែម្ដង​ ។
​    ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក​រង់ចាំដោះស្រាយតាមច្បាប់​ ៕

​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print