សេតវិមានបដិសេធពីសំណើប្រគល់ទឹកដី មួយភាគប្រាំរបស់អ៊ុយក្រែនទៅឲ្យរុស្ស៊ីដើម្បីសន្តិភាព

ចែករំលែក៖

សេតវិមានបានបដិសេធ របាយការណ៍ដែលថា នាយក CIA លោក William Burns ស្នើផ្តល់ជូនប្រធានាធិបតីរុស្ស៊ីមួយភាគប្រាំនៃទឹកដីអ៊ុយក្រែនដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន។ សំណើនេះត្រូវបានគេនិយាយថា ជាផ្នែកនៃផែនការសន្តិភាពដែលបានព្រាងក្នុងនាមប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden។

លោក Sean Davitt អ្នកនាំពាក្យរងក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបានប្រាប់ Newsweek ថា ព័ត៌មានដែលចុះផ្សាយដោយកាសែតអាល្លឺម៉ង់ និងស្វីស Neue Zurcher Zeitung (NZZ) គឺមិនត្រឹមត្រូវ នោះឡើយ។
កាសែត NZZ កាលពីថ្ងៃទី២ ខែកុម្ភៈបានដកស្រង់សម្តីអ្នកនយោបាយជាន់ខ្ពស់អាល្លឺម៉ង់ដែលនិយាយថា នៅពាក់កណ្តាលខែមករាលោក Burns បានបង្ហាញផែនការសន្តិភាពដល់ក្រុងកៀវនិងមូស្គូដើម្បីបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ។ យោងតាមកាសែតនេះ នាយក CIA បានស្នើឱ្យផ្តល់ទឹកដីមួយភាគប្រាំរបស់អ៊ុយក្រែន – ទំហំនៃតំបន់ Donbass ភាគខាងកើតអ៊ុយក្រែន ទៅប្រទេសរុស្ស៊ី។
មន្ត្រី CIA បាននិយាយថា វាមិនពិតទាំងស្រុងនោះទេដែល NZZ បានរាយការណ៍ថា នាយក CIA លោក William Burns បានធ្វើដំណើរដោយសម្ងាត់ទៅកាន់ទីក្រុងមូស្គូក្នុងខែមករា ហើយបានធ្វើសំណើសន្តិភាពបែបនេះ។ យោងតាម Washington Post លោក William Burns បានធ្វើដំណើរដោយសម្ងាត់ទៅកាន់ប្រទេសអ៊ុយក្រែន ហើយបានជួបប្រធានាធិបតីអ៊ុយក្រែននៅទីក្រុងកៀវកាលពីខែមុន។
Kiev និង Moscow ត្រូវបានគេនិយាយថាបានច្រានចោលសំណើនេះ។ យោងតាម NZZ អ៊ុយក្រែនបដិសេធដោយសារតែខ្លួនមិនចង់ឱ្យទឹកដីត្រូវបានបែងចែកខណៈពេលដែលមន្ត្រីរុស្ស៊ីនិយាយថា រុស្ស៊ីនឹងឈ្នះជម្លោះក្នុងរយៈពេលវែងយ៉ាងណាក៏ដោយ។
អ្នកនយោបាយអាល្លឺម៉ង់និយាយថា ប្រធានាធិបតីអាមេរិកចង់ជៀសវាងសង្គ្រាមអូសបន្លាយក្នុងប្រទេសអ៊ុយក្រែន ហើយស្នើផ្ទេរទឹកដីជាផ្នែកនៃផែនការសន្តិភាព។ នៅពេលដែលអ៊ុយក្រែននិងរុស្ស៊ីបដិសេធ រដ្ឋាភិបាលអាមេរិកបានផ្តល់រថក្រោះ Abrams ដល់អ៊ុយក្រែន៕ ដោយធីរីណា

...

រូប​ថត​ :  Vietnamnet.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print