ភ្នំពេញ៖ មន្ត្រីរដ្ឋបាលព្រៃឈើកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នេះ ទទួលពស់ថ្លាន់១ក្បាលទម្ងន់ប្រហែលជាង៥គីឡូ ពីអជ្ញាធរខណ្ឌដូនពេញ បន្ទាប់ពីប្រជាពលរដ្ឋចាប់បានយកមកប្រគល់ជូនអជ្ញាធរមូលដ្ឋាន ។
តាមប្រភពព័ត៍មានពីលោក គឹម វុត្ថា ប្រធានសណ្តាប់ធ្នាប់ខណ្ឌដូនពេញឲ្យដឹងថា ពស់ថ្លាន់១ក្បាលទម្ងន់ប្រជាង៥គីឡូក្រាមត្រូវបានប្រជសពលរដ្ឋរស់នៅតំបន់បឹងកក់ភូមិ៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់បានយកទៅប្រគល់ឲ្យប្រធានភូមិ៦ រួចប្រភូមិ៦ បានយកមកប្រគល់ជូនអាជ្ញាធរខណ្ឌកាលពីព្រលប់ថ្ងៃទី៨ ខែមិថុនាឆ្នាំ២០១៦ ក្រោយមានភ្លៀងធ្លាក់មួយមេ លុះដល់ព្រឹកថ្ងៃទី៩ ខែមិថុនា នេះអជ្ញាធរបានទំនងជាមួយមន្ត្រីរដ្ឋបាលព្រៃឈើឲ្យមកទទួលយកទៅលែងអភិរក្សផងដែរ។
លោក សុខ មី ជាអនុប្រធានអន្តរាគមន៍ចាប់បង្រ្កាបសត្វព្រៃឈើចល័តនៃរដ្ឋបាលព្រឈើបានឲ្យដឹងដែរថា ពស់ថ្លាន់មួយក្បាលនេះគាត់និងក្រុមការងារនឹងយកទៅលែងនៅតំបន់អភិរក្សបរិស្ថានបឹងទន្លេងសាប ជាមួយនិងសត្វច្រើនប្រភេទទៀតដែលពួកគាត់ទទួលបានពីប្រជាពលរដ្ឋដែលចាប់បានយកប្រគល់ឲ្យទៅអភិរក្សដូចជាពស់និងអណ្តើកជាដើមដែលត្រូវយកទៅលែងនោះ៕
ដោយ៖ ស ដារ៉ា