បាល់ឡុងដែលកំពុងហោះនៅលើដែនអាកាសអាមេរិកមិនមែនជាចារកម្មនោះឡើយ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានផ្សាយថា ក្រសួងការបរទេសចិន បានសម្តែងការសោកស្តាយចំពោះអ្វីដែលខ្លួនអះអាងថាជាបាល់ឡុងស៉ីវិលមួយ ដែលត្រូវខ្យល់បោកបក់ទៅដល់ក្នុងដែនអាកាសរបស់សហរដ្ឋអាមេរិក។

ក្រសួងការបរទេសចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា បាល់ឡុងខ្យល់ដែលសហរដ្ឋអាមេរិកសង្ស័យថាជាបាល់ឡុងស៉ើបការណ៍នោះ តាមពិតគឺជាបាល់ឡុងខ្យល់ស៉ីវិលមួយដែលត្រូវបានប្រើប្រាស់សម្រាប់ការងារស្រាវជ្រាវជាចម្បងនោះគឺសម្រាប់គោលដៅផ្នែកឧតុនិយម។ ទីក្រុងប៉េកាំងបានអះអាងថា បាល់ឡុងខ្យល់នោះមិនសូវមានលទ្ធភាពខ្ពស់ ក្នុងការបង្វែរផ្លូវធ្វើដំណើររបស់វាឡើយ ហើយក៏រសាត់ចេញពីគន្លងផ្លូវដែលបានគ្រោងទុកដោយសារតែខ្យល់។
កាលពីថ្ងៃព្រហស្បតិ៍ មន្ទីរបញ្ចកោណបានឱ្យដឹងថា ខ្លួនកំពុងតាមឃ្លាំមើលបាល់ឡុងស៉ើបការណ៍មួយ ដែលទំនងជារបស់ចិន និងស្ថិតនៅលើដែនអាកាសសហរដ្ឋអាមេរិក រយៈពេលប៉ុន្មានថ្ងៃមកហើយ។ ក្រុមថ្នាក់ដឹកនាំយោធាអាមេរិក បានសម្រេចផ្តល់យោបល់មិនឱ្យបាញ់ទម្លាក់បាល់ឡុងខាងលើទេ ព្រោះខ្លាចកម្ទេចកម្ទីរបស់វាបង្កគ្រោះថ្នាក់ដល់មនុស្សនៅខាងក្រោម។ មន្រ្តីយោធាអាមេរិកបាននិយាយថា ទីតាំងមួយដែលបាល់ឡុងនោះបានហោះកាត់ គឺរដ្ឋ Montona ជាទីដែលមូលដ្ឋានទ័ពអាកាសអាមេរិក Malmstrom ស្ថិតនៅ ខណៈមូលដ្ឋានយោធានេះជាទីតាំងផ្ទុកកន្លែងបាញ់មីស៉ីលនុយក្លេអ៊ែររាប់រយគ្រាប់៕ ដោយធីរីណា

...

រូប​ថត​ :Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print