ប៊ួខាវធ្លាប់និយាយថាខ្លួនជាខ្មែរ ពេលជួបខ្មែរ

ចែករំលែក៖

ភ្នំពេញ : មានការលើកឡើងច្រើនលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នូវការរិះគន់ផ្សេងៗគ្នា ពី ប៊ួខាវ អ្នកប្រដាល់ខ្លាំងរបស់ថៃ ។ ទោះជាយ៉ាងណាក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋខ្មែរ បានបង្ហាញពីលើកកំពស់ក្បាច់គុនខ្មែរ ស្រលាញ់វិស័យកីឡា ខណៈកម្ពុជាមានការរីកចម្រើនខ្លាំងចំពោះវិស័យកីឡានេះ។
ប្រភព: OEUN SUM បានបញ្ជាក់ថា (ប៊ួខាវ) : ប៊ួខាវធ្លាប់និយាយថាខ្លួនជាខ្មែរ ពេលជួបខ្មែរ ប៉ុន្តែពេលនិយាយជាសាធារណ: គាត់ថាខ្លួនជាកួយព្រោះគាត់ជាតួឯកក្បាច់គុណតំណាងថៃ ដើម្បីសំរាលភាពអាក់អន់ចិត្តរវាងជាតិទាំងពីរ ដូច្នេះគាត់នៅស្រណោះដូនតាខ្លះ។
តូនីចា: ចាកចោលឈាមជាខ្មែរទាំងស្រុង ក្រោយពេលបានជាតារាហូលីវូដ នេះក៏ព្រោះតែមុខមាត់ជាតិដែលខ្លួនរស់នៅនិងសង្គមរបស់ថៃជាធំ មិនត្រឹមប៉ុណ្ណោះថែមទាំងបង្ហើរពាក្យឲ្យខ្មែរឈឺចាប់។
ទោះជាគាត់លែងស្គាល់ខ្លួនជាខ្មែរ ក៏គ្មានអីចំឡែកឡើយ ពួកយើងគួរស្ងប់អារម្មណ៍ហើយអានឃ្លាខាងក្រោមឲ្យស្គាល់មនុស្សនិងធម្មជាតិ:
១.សត្វជីងចក់តែងប្តូរពណ៌តាមពណ៌របស់ជញ្ជាំងដែលវាអាស្រ័យយូរ។
២.សត្វពស់ក៏ប្តូរពណ៌តាមពណ៌នៃស្លឹកឈើដែលអាស្រ័យយូរ។
៣.ត្រីផ្ទក់ក្លាយជាពណ៌សពេលទឹកបឹងល្អក់ ហើយប្រែជាខ្មៅពេលទឹកថ្លា។
៤.ទារកតូច ពេលបែកពីម្តាយមកនៅជាមួយជីដូនរហូតធំ នឹកតែជីដូន។
៥.អ្នកកើតក្នុងជំរំជនភៀសខ្លួន រស់រហូតធំ ស្រណោះជំរំជាងប្រទេសខ្លួន។
៦.មនុស្សអត់ទីពឹងស្រណោះសំយាបផ្ទះគេ ជាងញាតិរបស់ខ្លួន។
៧.កូនបក្សីត្រូវព្យុះបក់ចាកសំបុក នឹងភ្លេចថាសត្វអ្វីជាមេរបស់វា។
៨.យកពងទាដាក់ឲ្យមេមាន់ក្រាបជំនួស លុះពេលញាស់ កូនទាដើរតាមតែមេមាន់។
៩.ដំណក់ទឹកភ្លៀងទោះស្រក់រាល់ថ្ងៃចូលសមុទ្រ នឹងក្លាយជាទឹកប្រៃគ្រប់ដំណក់៕

ប្រភព: OEUN SUM

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print