មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រគល់បន្ទប់ទឹកសាធារណៈ ជូនរដ្ឋបាលខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមផេកផ្លូវការណ៍របស់រដ្ឋបាលខណ្ឌសែនសុខដែលអង្គភាពយើងទើបតែទទួលបាននៅរសៀលថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២៣នេះបានឲ្យដឹងថា,លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានអញ្ជើញទទួលបន្ទប់ទឹកសាធារណៈ ពីតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បន្ទាប់ពីធ្វើការសាងសង់រួចរាល់ ជូនមករដ្ឋបាលខណ្ឌសែនសុខ ជាអ្នកគ្រប់គ្រង ថែរក្សាជាប្រយោជន៍រួមសម្រាប់បងប្អូនប្រជាពលរដ្ឋទូរទៅ ដែលមកហាត់ប្រាណ ធ្វើដំណើរឆ្លងកាត់ និងមកលំហែកម្សាន្តនៅទីនេះ កាលពីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ដែលមានទីតាំងនៅលើសួនច្បារខាងមុខមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះកូនព្រៃឈើ ស្ថិតនៅផ្លូវលេខ១០១៩ (ភ្នំពេញ-ហាណូយ) ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានថ្លែងអំណរគុណដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញដែលបានផ្តល់នូវបន្ទឹកទុកជាប្រយោជន៍រួមសម្រាប់បងប្អូនប្រជាពលរដ្ឋទូរទៅ ដែលមកហាត់ប្រាណ ធ្វើដំណើរឆ្លងកាត់ និងមកលំហែកម្សាន្តនៅទីនេះ។លោកអភិបាលខណ្ឌក៏សូមសំណោមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយថែរក្សារអនាម័យបន្ទប់ទឹកនេះឲ្យបានល្អស្អាតផង៕ ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print