Mbappe នឹងខកខានការប្រកួត Champions League ជាមួយ Bayern Munich ដោយសាររបួស

ចែករំលែក៖

ក្លិប Paris St Germain បានឲ្យដឹងថា ខ្សែប្រយុទ្ធ Kylian Mbappe នឹងអវត្តមានរយៈពេល៣សប្តាហ៍បន្ទាប់ពីរបួសភ្លៅ។ ក្លិបLigue 1 មួយនេះបានប្រកាសកាលពីថ្ងៃសុក្រដោយខ្សែប្រយុទ្ធរូបនេះនឹងមិនអាចបង្ហាញខ្លួនការប្រកួតជើងទី១នៃការប្រកួតChampions League របស់ពួកគេជាមួយនឹងក្រុម Bayern Munich នោះទេ។

 កីឡាករ វ័យ២៤ឆ្នាំរូបនេះ បាន ដួល អំឡុង តង់ ទី ១ នៃ ការ ទទួល ជ័យ ជម្នះ ៣–១ របស់ PSG នៅ លើ ទឹក ដី Montpellier កាល ពី ថ្ងៃ ពុធឈានចូលថ្ងៃព្រហស្បតិ៍។

 PSG នឹងត្រូវប្រកួតចំនួន៥ប្រកួតចាប់ពីថ្ងៃទី៤ ខែកុម្ភៈដល់ថ្ងៃទី១៩ ខែកុម្ភៈ ដោយកីឡាករអន្តរជាតិបារាំងរូបនេះនឹងត្រូវអវត្តមានក្នុងជំនួបជាមួយក្រុម Bayern ក៏ដូចជាការប្រកួត French Cup វគ្គ១៦ ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Olympique de Marseille ផងដែរ។

 PSG បានប្រកាសថា “បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ត ខ្សែប្រយុទ្ធ Kylian Mbappe បានរងរបួសភ្លៅខាងឆ្វេងនៅកម្រិតនៃbiceps femoral” ។

 ខ្សែការពារ Sergio Ramos ក៏ត្រូវបានប្តូរចេញក្នុងអំឡុងពេលការប្រកួតកាលពីថ្ងៃពុធដែរជាមួយនឹងភាពមិនស្រួលលើជើង ប៉ុន្តែគាត់នឹងឆ្លងកាត់ការធ្វើតេស្តបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍ដើម្បីកំណត់ពីទំហំនៃរបួសរបស់គាត់។

 PSG បានពង្រីកការនាំមុខនៅ Ligue 1 របស់ក្រុមនេះនាំមុខ៥ពិន្ទុពីក្រុមលេខ២ Marseille ហើយនឹងធ្វើជាម្ចាស់ផ្ទះបន្ទាប់Toulouse នៅថ្ងៃសៅរ៍នេះសម្រាប់ការប្រកួតលីកកំពូលបារាំងសប្តាហ៍ទី២២ ៕ (រូបភាព ៖ )

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print