លទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣ រវាងកម្ពុជា និង ស្វីស

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ចែម វីទ្យា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជា- ណាចក្រកម្ពុជា បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីកម្ពុជា-ស្វីស លើកទី៣ ជាមួយ លោកហនវីហ្សា ឆេលីនប៊ែខ (Heinrich Schellenberg) រដ្ឋលេខាធិការទទួល បន្ទុកអាស៊ីប៉ាស៊ីហ្វិក នៃក្រសួងការបរទេសស្វីស នៅទីស្ដីការក្រសួងការបរទេស និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ។

ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តខ្ពស់ចំពោះចំណងមិត្តភាពដ៏ល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានចែករំលែកអំពីទិដ្ឋភាពទូទៅនៃស្ថានភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសរៀងៗខ្លួនហើយបានបន្តពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ដែលគ្របដណ្តប់លើផ្នែកនយោបាយការអភិវឌ្ឍ និងសេដ្ឋកិច្ច។ កិច្ចពិភាក្សាផ្តោតទៅលើវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យសុខាភិបាល អភិបាលកិច្ច វិមជ្ឈការ កសិកម្ម សន្តិសុខអាហារ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការបណ្ដុះបណ្តាលវិជ្ជាជីវៈ ការដោះមីន និងជំនួយអភិវឌ្ឍន៍ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងអង្គការអន្តរជាតិ ដូចជា អង្គការ សហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអាស៊ាន-ស្វីស ។ល។ ភាគីទាំងពីរបានប្តេជ្ញ ចិត្តរួមគ្នាយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិលើវិស័យទាំងនោះ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរ ទស្សនៈបន្ថែមទៀតអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម។

លោកបណ្ឌិត ចែម វីទ្យា បានថ្លែងនូវសេចក្ដីអំណរគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាជនកម្ពុជា ដល់ប្រទេសស្វីសចំពោះជំនួយអភិវឌ្ឍដ៏ថ្លៃថ្លាសម្រាប់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ព្រមទាំងសាទរស្នាដៃការងារដ៏អស្ចារ្យរបស់មន្ទីរពេទ្យគន្ធបុប្ផា ចំពោះកុមារ និងស្ត្រីកម្ពុជា។

លោកHeinrich Schellenberg បានកោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ចដ៏ឆាប់ រហ័សដែលកម្ពុជាសម្រេចបាន និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យ របស់កម្ពុជាក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងបានបញ្ជាក់សាជាថ្មី អំពីការបន្តការ គាំទ្ររបស់ប្រទេសស្វីសដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជា កម្មវិធីកិច្ចសហប្រតិបត្តិការថ្មីនៅក្នុងតំបន់ មេគង្គឆ្នាំ២០២២-២០២៥។ លោក Heinrich Schellenberg ក៏បានអបអរសាទរដល់កម្ពុជា ចំពោះសមិទ្ធិផលដ៏អស្ចារ្យក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ដែលបានឆ្លុះបញ្ចាំងតាមរយៈ តួនាទីយ៉ាង សកម្ម និង ការខិតខំប្រឹងប្រែងប្រកបដោយជោគជ័យក្នុងនាមជាប្រធាន ដើម្បីកាត់ បន្ថយភាពតានតឹងក្នុងតំបន់។

វិស័យពាណិជ្ជកម្មនិងវិនិយោគលោកបណ្ឌិតចែម វីទ្យា រដ្ឋលេខាធិការ បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលនៅតែបន្តកើនឡើងយ៉ាងឆាប់ ទោះបីជាមានការរីករាលនៃជំងឺកូវីដ -១៩ ក្នុងរយៈពេល៣ឆ្នាំកន្លងមកយ៉ាងណាក៏ ដោយ។ ដើម្បីបង្កើនទំហំពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើងថែម ទៀត លោកបណ្ឌិតរដ្ឋលេខាធិការ បានស្នើឱ្យមានការរៀបចំវេទិកាធុរកិច្ចរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំង ពីរ និងបន្តពិភាក្សាអំពីលទ្ធភាព បង្កើតឱ្យមានកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីផងដែរ។

កិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងក្រសួងការ បរទេសទាំងពីរបានប្រព្រឹត្តទៅ ដោយជោគជ័យក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដែលពោរពេញទៅដោយចំណង មិត្តភាពដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា និងស្វីស។

...

លើសពីនេះទៀត ប្រទេសទាំងពីរបានរៀបចំកម្មវិធីសម្តែងរបាំវប្បធម៌ ដើម្បីអបអរសាទរ ខួបលើកទី៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា-ស្វីស នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print